ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាឲ្យបិទកន្លែងមានហានិភ័យឆ្លងកូវីដខ្លាំងនៅ ភូកេត
លោក Narong Wunsiu អភិបាលខេត្តភូកេត ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ នេះបានចុះហត្ថលេខាលើបទបញ្ជាបិទកន្លែងមានហានិភ័យ ឬសកម្មភាពដែលបង្កការចម្លងជំងឺកូវីដ ១៩ នៅក្នុងខេត្តភូកេត ដូចជា ៖

- គ្រឹះស្ថានទាំងអស់ដូចជា ហាងស្រា បារ ខារ៉ាអូខេ កន្លែងកម្សាន្ត និងសេវាកម្មផ្សេងៗទៀតស្រដៀងគ្នានេះក្នុងខេត្តភូកេត នឹងត្រូវបិទជាបណ្ដោះអាសន្ន ។
- បិទកន្លែងជល់មាន់ កន្លែងស្ទូចត្រី ទីលានប្រណាំងឡាន កន្លែងប្រណាំងមាន់ សង្វៀនប្រដាល់ ឬក៏ទីតាំងភ្នាល់ល្បែង ក៏ដូចជាកន្លែងហាត់ប្រាណជាដើម ។
- ផ្សារទំនើប ហាងលក់ទំនិញ ឬគ្រឹះស្ថានស្រដៀងគ្នា ត្រូវបានអនុញ្ញាតឲ្យដំណើរការរហូតដល់ម៉ោង ៩ យប់ ដោយកំណត់ចំនួនអ្នកដើរទិញ ។ លើកលែងតែសកម្មភាពផ្សព្វផ្សាយរួមមាន ហាងហ្គេម និងសួនកម្សាន្ត នឹងត្រូវផ្អាកសេវាកម្ម ។
- កន្លែងលក់អាហារ ឬភេសជ្ជៈ ខ្នាតតូច នឹងត្រូវកំណត់ពេល ដោយអនុញ្ញាតឲ្យលក់ស្រា និងភេសជ្ជៈមានជាតិអាល់កុលនៅក្នុងហាងមិនលើសពីម៉ោង ៩ ឡើយ ។
- មិនឲ្យប្រមូលផ្ដុំជួបជុំគ្នា ក្នុងសកម្មភាពដូចជា ការជប់លៀង ការផឹក ឬភេសជ្ជៈមានជាតិអាល់កុលនៅតាមទីសាធារណៈ ដូចជា លើឆ្នេរខ្សាច់ ឧទ្យាន សួនកុមារ ផ្លូវប្រឡាយជាដើម ។
- ព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំមនុស្សច្រើនជាង ១៥០ នាក់ត្រូវបានហាមឃាត់ ។
- ជៀសពីការរៀបចំព្រឹត្តិការណ៍អបអរសាទរ ពិធីជប់លៀង ខួបកំណើត ពិធីឡើងផ្ទះ និងក្នុងឱកាសផ្សេងៗទៀត ។ ក្នុងករណីពិធីបុណ្យប្រពៃណីដែលមិនអាចផ្អាកបាន ដូចជា ពិធីបុណ្យសព ការបំបួសនាគ និងពិធីមង្គលការ ត្រូវអនុវត្តតាមវិធានការណ៍បង្ការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង ។
- មន្ត្រីរដ្ឋាភិបាល ត្រូវហាមឃាត់មិនឲ្យធ្វើដំណើរនៅខាងក្រៅខេត្តភូកេត លើកលែងតែក្នុងកាលៈទេសៈបន្ទាន់ និងទាមទារការអនុញ្ញាតពីអ្នកគ្រប់គ្រងជាមុន ។

គួរបញ្ជាក់ថា ប្រសិនបើត្រូវបានរំលោភបំពានបទបញ្ជានេះ ការពិន័យមិនត្រូវលើសពី ២ ម៉ឺនបាត ឬត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី ១០ ម៉ឺនបាត ឬជាប់ទាំងពីរ ហើយបើករណីធ្ងន់ធ្ងរអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី ៤ ម៉ឺនបាត ឬជាប់ទាំងពីរតែម្ដង ហើយវានឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច