ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ឲ្យអ្នកដែលមិនបានចាក់វ៉ាក់សាំងស្នាក់នៅផ្ទះយូរប៉ុនណាល្អប៉ុណ្ណឹង ជាពិសេសមនុស្សចាស់
ក្រសួងសុខាភិបាលសិង្ហបុរី បានទទូចយ៉ាងខ្លាំងដល់អ្នកដែលមិនបានចាក់វ៉ាក់សាំង ជាពិសេសមនុស្សវ័យចំណាស់ ត្រូវនៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ដោយលើកឡើងពីក្តីបារម្ភកាន់តែខ្លាំង អំពីហានិភ័យនៃការផ្ទុះឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Singapore-6.jpeg)
ក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “យើងមានការព្រួយបារម្ភថា វានៅតែមានការចម្លង ដែលអាចបន្តរីករាលដាលនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងទីផ្សារលក់គ្រឿងសមុទ្រ” ។
ប្រជាជនប្រមាណ ៧៣ ភាគរយនៃប្រជាជនសិង្ហបុរីចំនួន ៥.៧ លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ប៉ុន្តែរដ្ឋាភិបាល កំពុងជំរុញឲ្យទទួលបានការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ច្រើនជាងមុន ខណៈអ្នកដែលមានអាយុលើសពី ៧០ ឆ្នាំ មានអត្រាទទួលការចាក់វ៉ាក់សាំងទាបបំផុត ពោលប្រហែល ៧១ ភាគរយប៉ុណ្ណោះ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Singapore-4.jpg)
ទន្ទឹមនោះ ករណីឆ្លងប្រចាំថ្ងៃដែលកំពុងកើនឡើងថ្មីៗនេះ បានជំរុញឲ្យរដ្ឋនានាបន្តឹងការរឹតត្បិតមួយចំនួន លើការប្រមូលផ្ដុំជួបជុំគ្នា ចាប់ពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃអាទិត្យ បន្ទាប់ពីបានបន្ធូរបន្ថយការរឹតត្បិតនាពេលកន្លងមក ។ តែទោះយ៉ាងណាក៏ដោយ វាក៏មានច្បាប់ធូរស្រាលជាងមុនផងដែរ សម្រាប់អ្នកដែលត្រូវបានចាក់វ៉ាក់សាំងរួចហើយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសសិង្ហបុរី បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ៦ ម៉ឺនករណី និងមានអ្នកស្លាប់ត្រឹម ៣៦ នាក់ប៉ុណ្ណោះ ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Singapore-7.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre News
ចុចអាន ៖ សិង្ហបុរី ត្រៀមចាក់វ៉ាក់សាំងការពារកូវីដ ដល់សិស្សសាលា នៅមុនថ្ងៃបើកបវេសនកាលចូលរៀន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?