Connect with us

ព័ត៌មានអន្ដរជាតិ

Delta វាយលុកខ្លាំងនៅអាមេរិក មួយថ្ងៃ ឆ្លងជាង ៣ម៉ឺននាក់

បានផុស

នៅ

សហរដ្ឋអាមេរិក នៅតែបន្តមើលឃើញនូវការកើនឡើង នៃករណីឆ្លង ព្រមទាំងការស្លាប់និងការចូលព្យាបាលនៅមន្ទីរពេទ្យដោយសារតែជំងឺកូវីដ-១៩។ ការកើនឡើងនេះ ត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន Delta ដែលឆ្លងខ្លាំងនិងភាពស្ទាក់ស្ទើរចាក់វ៉ាក់សាំង។

ដោយដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins, CNN បានរាយការណ៍ថា ប្រទេសនេះមានអត្រាឆ្លងថ្មីជាមធ្យម ៣២,០០០ ករណីក្នុងមួយថ្ងៃ ពោលគឺកើនឡើង ៦៦ ភាគរយ បើធៀបនឹងសប្តាហ៍មុន ហើយខ្ពស់ជាងអត្រាឆ្លងកាលពីពីរសប្តាហ៍មុន​ ដល់ទៅ ១៤៥ភាគរយ​ឯណោះ។

ជាមធ្យម ជនជាតិអាមេរិកចំនួន ២៥៨នាក់បានស្លាប់ដោយសារកូវីដក្នុងមួយថ្ងៃ កាលពី១សប្តាហ៍មុន ពោលគឺកើនឡើង ១៣ភាគរយ បើធៀបនឹងអត្រាស្លាប់ប្រចាំថ្ងៃ កាលពី២សប្តាហ៍មុន។

បច្ចុប្បន្ននេះ ប្រជាជនប្រហែល២៥,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារកូវីដ ពោលគឺកើនឡើង ២៦ ភាគរយបើធៀបនឹង ១សប្តាហ៍មុននិងកើនឡើង ៥០ ភាគរយ បើធៀបនឹង២សប្តាហ៍មុន។ នេះបើយោងតាមទិន្នន័យ ពីនាយកដ្ឋានសុខភាពនិងសេវាមនុស្សរបស់សហរដ្ឋអាមេរិក។

ការកើនឡើងនេះ ត្រូវបានរាយការណ៍ស្របពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅ ទូទាំងសហរដ្ឋអាមេរិក។

COVID-19 Delta Variant Spreading Fast Among Unvaccinated | Voice of America  - English

ទន្ទឹមនឹងនេះដែរ ល្បឿននៃការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ទិន្នន័យរបស់ CDC បានបង្ហាញថា រដ្ឋចំនួន ១២ មិនទាន់បានចាក់វ៉ាក់សាំង ៤០ ភាគរយនៃប្រជាជនរបស់ពួកគេនៅឡើយទេ។

លោកស្រី Rochelle Walensky នាយក CDC បាននិយាយថា “៩៧ភាគរយនៃប្រជាជនដែលសម្រាកព្យាបាលកូវីដនៅមន្ទីរពេទ្យ គឺជាអ្នកមិនទាន់ចាក់វ៉ាក់សាំង។ ប្រមាណ ៩៩,៥ ភាគរយនៃការស្លាប់ គឺស្ថិតក្នុងចំណោមអ្នកចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ វីរុសបំប្លែងខ្លួន Delta កំពុងគ្របដណ្តប់ប្រទេស ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម