Connect with us

ព័ត៌មានអន្ដរជាតិ

Joe Biden បង្ហាញឈ្មោះបេក្ខជនរដ្ឋមន្ត្រីក្រសួងការបរទេស

បានផុស

នៅ

យោងតាមមនុស្សជាច្រើនដែលដឹងពីផែនការរបស់ក្រុមលោក Biden បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ត្រូវបានគេរំពឹងថានឹងតែងតាំងលោក Antony Blinken ជារដ្ឋមន្ត្រីក្រសួងការបរទេស ។

លោក Blinken អាយុ ៥៨ ឆ្នាំបានបម្រើការជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាសន្តិសុខជាតិក្នុងអំឡុងពេលរដ្ឋបាលលោក Obama និងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Biden ។ ប្រសិនបើត្រូវបានតែងតាំងមែននោះ គាត់នឹងក្លាយជាកម្លាំងដឹកនាំនៃរដ្ឋបាលថ្មីដែលធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយពិភពលោកទាំងមូលឡើងវិញ ក្រោយការដឹកនាំរយៈពេល ៤ ឆ្នាំរបស់លោក Donald Trump ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Blinken ថ្មីៗនេះក៏បានចូលរួមនៅក្នុងសន្និសីទកាសែតស្តីពីសន្តិសុខជាតិជាមួយលោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris ផងដែរ និងបានថ្លឹងថ្លែងជាសាធារណៈស្តីពីបញ្ហានយោបាយការបរទេសគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសអេហ្ស៊ីប និងអេត្យូពី ។

និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard និងសាលាច្បាប់ Columbia និងមានវត្តមានជាមួយគោលនយោបាយការបរទេសប្រជាធិបតេយ្យដ៏យូរអង្វែង លោក Blinken បានសម្របខ្លួនជាមួយអតីតមន្ត្រីជាន់ខ្ពស់សន្តិសុខជាតិជាច្រើនរូបដែលបានអំពាវនាវឲ្យមានការផ្សះផ្សាឡើងវិញដ៏សំខាន់មួយនៅក្នុងវិស័យការទូតអាមេរិក និងផ្តោតជាថ្មីលើការចូលរួមជាសកល ។

លោក Blinken បានប្រាប់សារព័ត៌មាន The Associated Press កាលពីខែកញ្ញាថា “លទ្ធិប្រជាធិបតេយ្យកំពុងដើរថយក្រោយនៅជុំវិញពិភពលោក ហើយជាអកុសលវាក៏ថយក្រោយសម្រាប់ប្រទេសរបស់យើងផងដែរ ដោយសារតែប្រធានាធិបតីមុនមិនដឹងពីគុណតម្លៃ និងប្រជាជនជារៀងរាល់ថ្ងៃរបស់ខ្លួន ។ មិត្តភក្តិរបស់យើងដឹងថា លោក Joe Biden ដឹងថាពួកគេជានរណា ។ ដូច្នេះអ្នកដែលប្រឆាំងនឹងយើងគឺភាពខុសគ្នានោះនឹងមាននៅថ្ងៃណាមួយ” ។

លោ Blinken បានបម្រើការនៅក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ក្នុងអំឡុងពេលរដ្ឋបាលលោកស្រី Clinton មុនពេលក្លាយជាអគ្គសេនាធិការនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា នៅពេលដែលលោក Biden ជាប្រធានក្រុមប្រឹក្សា ។ នៅក្នុងឆ្នាំដំបូងនៃរដ្ឋបាលលោក Obama លោក Blinken បានវិលត្រឡប់ទៅ NSC វិញ ហើយជាទីប្រឹក្សាសន្តិសុខជាតិរបស់អនុប្រធានាធិបតី Biden មុនពេលគាត់ផ្លាស់ទៅក្រសួងការបរទេសដើម្បីបម្រើការជាអនុរដ្ឋលេខាធិការរបស់លោក John Kerry ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AP

ចុចអាន ៖ សមាជិកសភាជាប់ឆ្នោតថ្មីនៃបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ា ត្រូវបានបាញ់សម្លាប់

ចុចអាន ៖ លោក ពូទីន ត្រៀមខ្លួនធ្វើការជាមួយមេដឹកនាំអាមេរិកគ្រប់រូបដែលឈ្នះឆ្នោតស្របច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម