Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត វៀតណាម យល់ព្រមលើការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងកូវីដពីរុស្ស៊ី និងអាមេរិក

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសវៀតណាមបានឈានដល់កិច្ចព្រមព្រៀង ស្តីពីការផ្ទេរបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីរុស្ស៊ី និងអាមេរិក ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម ក៏បានពិភាក្សាជាមួយប្រទេសរុស្ស៊ី ដើម្បីផលិតវ៉ាក់សាំង Sputnik V ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះក៏បាននិយាយផងដែរថា ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNtech ចំនួន ២០ លានដូសបន្ថែមទៀត ដោយបង្កើនចំនួនសរុបរហូតដល់ ៥១ លានដូស ។

រដ្ឋាភិបាលបាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានឈានដល់កិច្ចព្រមព្រៀង សម្រាប់ការទទួលបានវ៉ាក់សាំងចំនួន ១០៥ លានដូស ហើយកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតផ្សេងទៀត លើកិច្ចព្រមព្រៀងសម្រាប់ការទទួលបានវ៉ាក់សាំងចំនួន ៧០ លានដូសបន្ថែមទៀត ហើយរដ្ឋាភិបាលសង្ឃឹមថា នឹងសម្រេចការចាក់វ៉ាក់សាំងនៅឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ។

ទន្ទឹមនោះ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានទទួលវ៉ាក់សាំងប្រហែល ១០.៦ លានដូសហើយ ហើយនឹងត្រូវទទួលការផ្គត់ផ្គង់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ពីសហរដ្ឋអាមេរិកតាមរយៈមជ្ឈមណ្ឌល COVAX ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤.៣ លានដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋ ប៉ុន្តែមានតែមនុស្ស ៣១ ម៉ឺននាក់ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញ ២ ដូសក្នុងចំណោមប្រជាជន ៩៨ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ ជាង ៤ ពាន់ករណីទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម