ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃធំបំផុតនៅអាមេរិក ដុតកម្ទេចផ្ទៃដីជាង ១២ម៉ឺនហិកតា ព្រមទាំងបំផ្លាញផ្ទះនិងអគារជាច្រើន
នៅរដ្ឋ Oregon សហរដ្ឋអាមេរិក ភ្លើងឆេះព្រៃធំបំផុតរបស់ប្រទេសនេះ បានឆាបឆេះលើផ្ទៃដីជាង ១២ម៉ឺនហិកតា ដែលជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់។

អ្នកពន្លត់អគ្គិភ័យជាង ២,០០០នាក់ កំពុងតែប្រយុទ្ធទប់ទល់នឹងភ្លើងឆេះព្រៃ Bootleg Fire ដែលជាអគ្គិភ័យដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋ Oregon។
ចាប់តាំងពីការចាប់ផ្តើមកាលពីថ្ងៃទី៦ខែកក្កដាមក អគ្គិភ័យនេះ បានដុតបំផ្លាញតំបន់មួយដែលមានទំហំធំជាងទីក្រុង Los Angeles ទៅទៀត។

វាជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗជាង៨០ ដែលកំពុងឆាបឆេះទូទាំងរដ្ឋចំនួន១៣ របស់សហរដ្ឋអាមេរិក ខណៈអគ្គិភ័យទាំងនោះ ត្រូវបានគេអះអាងថា ជំរុញដោយរលកកម្តៅនិងខ្យល់បក់ខ្លាំង។
ភ្លើងឆេះព្រៃ Bootleg Fire បានបង្ខំឲ្យប្រជាជនយ៉ាងតិច ២,០០០ នាក់មកពីតំបន់ជនបទ បោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ។ យ៉ាងហោចណាស់ផ្ទះនិងអគារចំនួន ១៦០ ត្រូវបានដុតបំផ្លាញ គិតមកត្រឹមពេលនេះ។

មជ្ឈមណ្ឌលជម្លៀសចំនួនពីរ ត្រូវបានបង្កើតឡើងសម្រាប់អ្នករស់នៅក្នុងទីក្រុងមួយចំនួន រួមមានទាំង Klamath Falls និង Redmond ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជនកូរ៉េខាងជើងភ័យខ្លាចត្រូវប្រហារជីវិត ក្រោយមានភ្លើងឆេះព្រៃក្បែរមូលដ្ឋានមីស៊ីលរបស់លោក គីម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ