ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិត ពន្យល់ពីការព្យាបាលអ្នកជំងឺកូវីដតាមដំណាក់កាល ពីស្រាលនិងធ្ងន់ធ្ងរខ្លាំង រហូតត្រូវបំពាក់អុកស៊ីសែន
គោលការណ៍នៃការព្យាបាលអ្នកជំងឺកូវីដ ជាចម្បងនោះគឺការផ្ដល់ថ្នាំឲ្យបានទាន់ពេលវេលា ប្រសិនបើថ្នាំត្រូវបានព្យាបាលនៅពេលវេលាខុស វានឹងមិនមានប្រសិទ្ធភាពទេ។

វេជ្ជបណ្ឌិត Thanee Thanyawan អ្នកឯកទេសខាងជំងឺសួតនិងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក បានពន្យល់អំពីការព្យាបាល ពីកម្រិតស្រាលរហូតដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំង។
ដំណាក់កាលដំបូង នៃការឆ្លង គឺយើងមានគោលបំណងកាត់បន្ថយចំនួនមេរោគឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដោយផ្ដល់ថ្នាំប្រឆាំងវីរុស។
ដំណាក់កាលទី ២ អ្នកជំងឺចាប់ផ្តើមរលាកក្នុងខ្លួន ដោយសារមុខងារមិនធម្មតារបស់ប្រព័ន្ធភាពស៊ាំ។ នេះបណ្ដាលឲ្យសរីរាង្គជាពិសេសសួតនឹងខូច។ ការព្យាបាលនៅដំណាក់កាលនេះ ត្រូវការថ្នាំដើម្បីបង្ក្រាបភាពស៊ាំ ដែលមានមុខងារច្រើនពេក ដូចជាថ្នាំស្តេរ៉ូអ៊ីតជាដើម។
ដំណាក់កាលទី ៣ ត្រូវបានចាត់ទុកជារយៈពេលព្យាបាលដ៏សំខាន់។ រយៈពេលនេះខ្លីណាស់ វាចាំបាច់ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាលទាន់ពេលវេលា។ កម្រិតនេះរោគសញ្ញានឹងកាន់តែអាក្រក់ទៅៗ ចំណែកការដកដង្ហើមស្ទើពុំរួច ហើយបើអ្នកជំងឺមិនអាចប្រឹងដកដង្ហើមបានទេ វាឈានទៅបរាជ័យ ហើយការរលាកក្នុងរាងកាយកើនឡើងយ៉ាងឆាប់រហ័ស។
ថ្នាំប្រឆាំងវីរុសនឹងរារាំងភ្នាក់ងាររលាក interleukin-6 ដើម្បីបញ្ឈប់មុខងារមិនធម្មតានៃប្រព័ន្ធភាពស៊ាំ ដែលបណ្ដាលឲ្យរលាកសួត (ប្រសិនបើថ្នាំអាចផ្តល់តាមពេលត្រឹមត្រូវ)។ ជាពិសេសអ្នកជំងឺនឹងអាចចៀសផុតការបំពាក់បំពង់ខ្យល់អុកស៊ីសែន។ ថ្នាំនេះប្រសិនបើមិនត្រូវបានផ្តល់ឲ្យត្រឹមត្រូវឬលឿនពេកនិងយឺតពេក វាមិនមានប្រសិទ្ធភាពទេ។ ប្រសិនបើរោគសញ្ញាមិនត្រូវបានបញ្ឈប់នៅដំណាក់កាលនេះ វានឹងឈានចូលដល់ដំណាក់កាលទី ៤ (ជាដំណាក់កាលធ្ងន់ធ្ងរ)។

ដំណាក់កាលទី ៤ ជាអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រហូតដល់ត្រូវចូល ICU ហើយត្រូវដាក់បំពង់ខ្យល់ជាចាំបាច់។ ការព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងការរលាក អាចគ្មានប្រសិទ្ធភាពនិងគ្មានប្រយោជន៍។ ការព្យាបាលសំខាន់ក្នុងអំឡុងពេលនេះ គឺដើម្បីរក្សានិរន្តរភាពដោយប្រើបំពង់ខ្យល់ផ្ដល់ឲ្យអ្នកជំងឺ នូវអុកស៊ីសែនគ្រប់គ្រាន់ និងពេលវេលាដើម្បីជាសះស្បើយ។
វេជ្ជបណ្ឌិតអាចផ្តល់ថ្នាំ sedatives ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលរបស់អ្នកជំងឺ កាត់បន្ថយតម្រូវការអុកស៊ីសែនរបស់រាងកាយ។ អ្នកជំងឺដែលមានអុកស៊ីសែនទាប ក៏អាចតម្រូវឲ្យប្រើអុកស៊ីសែន ECMO បន្ថែម (អុកស៊ីសែន Extracorporeal Membrane ) ។

ទោះជាយ៉ាងណាក៏ដោយ អុកស៊ីសែន ECMO នេះមានផលប៉ះពាល់នៅក្នុងខ្លួន ហើយមិនជួយអ្នកជំងឺឲ្យជាសះស្បើយគ្រប់គ្នានោះទេ។ ប៉ុន្តែវាអាចរក្សាកម្រិតអុកស៊ីសែនក្នុងខ្លួន ដើម្បីរង់ចាំអ្នកជំងឺអាចជាសះស្បើយឡើងវិញ (អាស្រ័យលើស្ថានភាព)។ លើសពីនេះទៀត ដំណាក់កាលទី ៤ ត្រូវបានត្រួតពិនិត្យ ការពារ និងព្យាបាលចំពោះផលវិបាកផ្សេងៗដូចជា ការឆ្លងបាក់តេរី ឬភាពស្មុគស្មាញនៃផ្សិត ការខ្សោយតំរងនោម ឬដុំសាច់ក្នុងផ្នែកផ្សេងៗ។ ល។
នៅដំណាក់កាលទី ៤ អ្នកជំងឺខ្លះបានជាសះស្បើយ និងមានភាពប្រសើរឡើង ប៉ុន្តែមួយចំនួនទៀតមិនប្រសើរ និងស្លាប់ដោយសារផលវិបាកផ្សេងៗ។
ការព្យាបាលកូវីដមិនមែនងាយស្រួល ដូចជំងឺផ្សេងឡើយ វាត្រូវការពេលវេលានិងដំណាក់កាលនីមួយៗ នៃស្ថានភាពនិងសុខភាពរបស់អ្នកជំងឺ។ ដូច្នេះហើយ ត្រូវតែការពារខ្លួនឲ្យមែនទែន កុំក្លាហានក្នុងសម័យកូវីដ ដើរចេញក្រៅផ្ទះ ឬមានការជួបជុំមិត្តភ័ក្ដិ ភឿនបនឬដៃគូទំនាក់ទំនង ហើយតែងគិតថាជារឿងធម្មតា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង