ព័ត៌មានអន្ដរជាតិ
ទឹកជំនន់វាយប្រហារភាគកណ្តាលចិនសម្លាប់ និងប៉ះពាល់មនុស្សរាប់លាននាក់
ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាបង្កជាទឹកជំនន់បានវាយប្រហារខេត្ត Henan ប្រទេសចិន ធ្វើឲ្យបាក់ច្រាំងទន្លេ បំផ្លិចបំផ្លាញប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សរាប់លាននាក់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានផ្សាយនៅថ្ងៃពុធនេះថា ហោចណាស់មនុស្ស១២នាក់បានបាត់បង់ជីវិតនៅទីក្រុង Zhengzhou ដែលកម្រិតទឹកជាង២០សង់ទីម៉ែត្រវាយប្រហាររយៈពេលមួយម៉ោងកាលពីថ្ងៃអង្គារ៍។ មនុស្សប្រហែល១០ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ ភ្លៀងធ្លាក់ដ៏អាក្រក់បានធ្វើឲ្យផ្អាកប្រព័ន្ធផ្លូវក្រោមដីរបស់ទីក្រុង បន្សល់ទុកអ្នកដំណើរជាច្រើននាក់ជាប់ដែលមានទឹកកម្ពស់ត្រឹមចង្កេះ។
ខេត្ត Henan ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំងកាលពីថ្ងៃទី១៧ ខែកក្កដា។ នៅថ្ងៃអង្គារ៍កន្លងទៅ អាជ្ញាធរអាកាសធាតុបានចេញសេចក្តីព្រមានពីកម្រិតទឹកខ្ពស់បំផុតរបស់ខេត្ត ហើយ ការព្យាករណ៍អាកាសធាតុចិនថា នឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងថែមទៀត។
ចាប់ពីថ្ងៃសៅរ៍ដល់អង្គារ៍ ស្ថានីយ៍ឧតុនិយម៣៥៣៥កន្លែងនៅខេត្ត Henan ដែលជាខេត្តមួយមានប្រជាជនច្រើនបំផុតរបស់ចិនគឺប្រមាណ៩៤លាននាក់ត្រូវបានរាយការណ៍ថា មានភ្លៀងធ្លាក់ទូទាំងខេត្តលើសពី៥សង់ទីម៉ែត្រ។ ក្នុងចំណោមនោះ មានស្ថានីយ៍ចំនួន១៦១៤មានកម្រិតទឹកលើស១០សង់ទីម៉ែត្រ និង១៥១កន្លែងមានកម្រិត២៥សង់ទីម៉ែត្រ។
រូបភាពតាមបណ្តាញសង្គមចិនបង្ហាញថា វត្តសាវលិញដ៏ល្បីល្បាញទូទាំងពិភពលោកខាងក្បាច់គុន និងជាកន្លែងវប្បធម៌បានរងផលប៉ះពាល់យ៉ាងអាក្រក់។ អ្នកស្រុករាប់ពាន់នាក់នៅខេត្ត Henan បានអំពាវនាវតាមអនឡាញឲ្យជួយ ខណៈទឹកជំនន់បានផ្តាច់ប្រព័ន្ធអគ្គីសនី។
ទឹកជំនន់ជាករណីធម្មតានៅក្នុងរដូវធ្លាក់ភ្លៀងនៅប្រទេសចិន ប៉ុន្តែផលប៉ះពាល់កាន់តែអាក្រក់ៗទៅអស់រយៈពេលជាច្រើនទសវត្សរ៍ហើយ ដោយផ្នែកជាច្រើននៃការអភិវឌ្ឍនគរូបនីយកម្មយ៉ាងឆាប់រហ័សរបស់ចិន និងវិបត្តិអាកាសធាតុសកល។
ស្ថានភាពអាកាសធាតុដ៏អាក្រក់បានកើតមានឡើងនៅតាមផ្នែកជាច្រើននៅប្រទេសចិនក្នុងរដូវក្តៅនេះ។ មនុស្សរាប់លាននាក់នៅខេត្ត Sichuan ត្រូវបានផ្លាស់ទីលំនៅក្នុងខែនេះដោយសារទឹកឡើងខ្ពស់ និងរអិលបាក់ដី។
ជាមួយគ្នានេះកងទ័ពចិនបានព្រមានពីទំនប់វារីអគ្គីសនីមួយនៅភាគកណ្តាលប្រទេសអាចនឹងដួលរលំនៅពេលណាមួយ បន្ទាប់ពីកំពុងរងការខួចខាតជាច្រើនដោយសារព្យុះដែលបានសម្លាប់មនុស្ស និងធ្វើឲ្យតំបន់ជាប់គាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?