Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា កត់ត្រាអ្នកស្លាប់ដោយសារ “ជំងឺផ្សិតខ្មៅ” ជាង ៤,៣០០ នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងមេរោគផ្សិតខ្មៅសរុបចំនួន ៤៥,៣៧៤ ករណី និងមានអ្នកស្លាប់ ៤,៣៣២ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរ ទៅកាន់សភាជាន់ខ្ពស់នៃរដ្ឋសភា លោក Bharati Pravin Pawar រដ្ឋមន្រ្តីក្រសួងសុខាភិបាលវ័យក្មេងបាននិយាយថា ចំនួនអ្នកស្លាប់ខ្ពស់បំផុតពីជំងឺផ្សិតខ្មៅ ត្រូវបានចុះបញ្ជីនៅក្នុងរដ្ឋ Maharashtra ភាគខាងលិច ពោលមានចំនួន ១,១២៩ នាក់ បន្ទាប់មកគឺរដ្ឋ Gujarat មានអ្នកស្លាប់ចំនួន ៦៥៦ នាក់ ។

ទន្ទឹមនោះ លោករដ្ឋមន្រ្តីក៏បាននិយាយដែរថា អ្នកជំងឺ ២០,២៧៧ នាក់កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈ ១៩,០៧៣ បានជាសះស្បើយ ។

ក្នុងអំឡុងពេលរលកបំផ្លិចបំផ្លាញលើកទី ២ នៃជំងឺរាតត្បាតកូវីដ ១៩ ប្រទេសនេះបានកត់សម្គាល់នូវការកើនឡើងនូវករណីជំងឺផ្សិតខ្មៅយ៉ាងខ្លាំងក្លា ។

ក្រសួងសុខាភិបាលបាននិយាយថា ប៉ុន្តែក្នុងរយៈពេល ២ ខែចុងក្រោយនេះ ករណីជំងឺផ្សិតខ្មៅនៅក្នុងប្រទេស កំពុងបង្ហាញពីសញ្ញាធ្លាក់ចុះវិញផងដែរ ។

គួរបញ្ជាក់ថា ជំងឺផ្សិតខ្មៅ គឺជាការឆ្លងមេរោគផ្សិតដ៏គ្រោះថ្នាក់ ដែលភាគច្រើនជះឥទ្ធិពលដល់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ហើយវាតម្រូវឲ្យអ្នកជំងឺឲ្យវះយកភ្នែកម្ខាង ឬសងខាង វះច្រមុះ និងឆ្អឹងថ្គាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ចំនួនអ្នកស្លាប់ដោយសារកូវីដនៅ ឥណ្ឌា មិនមែនប៉ុណ្ណឹងទេ អាចច្រើនជាងតួលេខផ្លូវការ ១០ ដងឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម