ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាកំពូលរបស់លោកស្រី ស៊ូជី ដែលជាប់ពន្ធនាគារស្លាប់ដោយកូវីដ
អ្នកនយោបាយលោក Nyan Win ដែលជាទីប្រឹក្សាកំពូលរបស់មេដឹកនាំបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់ដោយកូវីដ-១៩ ទាំងកំពុងជាប់ពន្ធនាគារនៅឡើយ។ នេះបើតាមការឲ្យដឹងពីគណបក្សរបស់លោក។
លោក Win ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារជាមួយនឹងឥស្សរជននយោបាយសំខាន់ផ្សេងៗទៀត បន្ទាប់ពីរដ្ឋប្រហារទី១កុម្ភៈ ដែលបានបណ្តាលឲ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងអាក្រក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Top-aide-to-ousted-Myanmar-leader-dies2-1024x630.png)
សេចក្តីប្រកាសរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឲ្យដឹងថា អ្នកនយោបាយអាយុ៧៨ឆ្នាំបានស្លាប់កាលពីថ្ងៃអង្គារ៍នៅក្នុងមន្ទីរពេទ្យជាកន្លែងដែលលោកទើបបញ្ជូនចេញពីពន្ធនាគារ Insein ក្នុងទីក្រុងយ៉ាំងហ្គោនកាលពីសប្តាហ៍មុន។
គណបក្សបាននិយាយថា ៖«យើងសន្យាបន្តប្រយុទ្ធនឹងការងារដែលមិនទាន់ចប់របស់យើងដើម្បីបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេស និងបង្កើតសហភាពប្រជាធិបតេយ្យសហព័ន្ធ»។
គណបក្សបានចូលរួមរំលែកទុក្ខក្រៀមក្រំដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិដែលបាត់បង់លោក Win។ លោកជាមេធាវី និងទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានយោធាផ្តួលរំលំដោយរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ។
ប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងវិបត្តិកូវីដ-១៩កំពុងកើនឡើងយ៉ាងអាក្រក់ដែលធ្វើឲ្យអង្គការសហប្រជាជាតិបានចាត់ទុកស្ថានភាពឆ្លងកូវីដ-១៩នៅមីយ៉ាន់ម៉ាថាជា ការកើនឡើងគួរឲ្យព្រួយបារម្ភ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Top-aide-to-ousted-Myanmar-leader-dies.png)
យោងតាមស្ថិតិផ្លូវការ មីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩សរុបរហូតដល់ពេលនេះ២៣០ ០០០នាក់ និងស្លាប់ជាង៥០០០នាក់ចាប់តាំងពីជំងឺនេះបានកើតមានឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច