ព័ត៌មានអន្ដរជាតិ
មិនធម្មតា! វ៉ាក់សាំង Sinovac ផលិតអង់ទីគ័រសឹង ១០០ភាគរយ លើក្មេងអាយុ៣ ដល់១៧ឆ្នាំ
វ៉ាក់សាំងកូវីដ Sinovac របស់ប្រទេសចិន ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ ក្នុងចំណោមមនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ បន្ទាប់ពីទិន្នន័យសាកល្បងគ្លីនិកដំណាក់កាលទី ២ បង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពយ៉ាងហោចណាស់ ៩៨,៩ ភាគរយ ក្នុងការផលិតអង់ទីគ័រ ដែលនេះជាប្រសិទ្ធភាពខ្ពស់ជាងមនុស្សអាយុលើស ១៨ ឆ្នាំទៅទៀត។

ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃចន្ទថា ការពិសោធន៍ គឺធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន ១៨០ នាក់នៅក្នុងក្រុមអាយុនេះ។ បីខែបន្ទាប់ពីការចាក់វ៉ាក់សាំង ការផលិតអង់ទីគ័រក្នុងចំណោមមនុស្សដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ គឺមានចំនួន ៩៨,៩ ដល់ ១០០ ភាគរយ អាស្រ័យលើកម្រិតដូស។
ក្រុមហ៊ុន Sinovac បាននិយាយថា លទ្ធផលគឺប្រសើរជាងមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ។ ក្រុមហ៊ុន កត់សម្គាល់ថា ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះមានស្ថិរភាពនិងមានប្រសិទ្ធភាពក្នុងចំណោមមនុស្សវ័យក្មេង។

កាលពីខែមិថុនា អង្គការសុខភាពពិភពលោក បានអនុម័តវ៉ាក់សាំង Sinovac សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ បន្ទាប់ពីកត់សម្គាល់ឃើញប្រសិទ្ធភាពថា វ៉ាក់សាំង Sinovac អាចការពាររោគសញ្ញា ៥១ភាគរយក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង និងអាចការពារការឈឺធ្ងន់ដោយសារជំងឺកូវីដនិង ការចូលព្យាបាលក្នុងមន្ទីរពេទ្យបាន ១០០ភាគរយ។

វ៉ាក់សាំង Sinovac ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងខែឧសភា សម្រាប់មនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ។ ខេត្តនិងទីក្រុងជាច្រើននៅក្នុងប្រទេសចិន បានទទួលការចាក់ថ្នាំបង្ការដល់ក្មេងជំទង់ដែលមានអាយុពី ១៥ ទៅ ១៧ ឆ្នាំ ចាប់តាំងពីខែកក្កដា ហើយគ្រោងនឹងពង្រីកការចាក់ដល់ប្រជាជនបន្ថែមទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Time
ចុចអាន៖ ប្រជាជនចង់ចាក់វ៉ាក់សាំង Sinovac ច្រើនពេក ពេលនេះសិង្ហបុរី គ្រោងនាំចូលបន្ថែម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់