Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមួយរបស់ ចិន ប្រាប់ពលរដ្ឋស្នាក់នៅក្នុងផ្ទះដាច់ខាត ក្រោយផ្ទុះឆ្លងកូវីដលើបុគ្គលិកនៅព្រលានយន្តហោះ

បានផុស

នៅ

ទីក្រុង Nanjing របស់ប្រទេសចិននៅថ្ងៃពុធនេះ បានទទូចដល់ពលរដ្ឋរបស់ខ្លួនមិនឲ្យចាកចេញពីទីក្រុងនោះទេ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ បន្ទាប់ពីបុគ្គលិកអាកាសយានដ្ឋានចំនួន ៩ នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Nanjing នៃខេត្ត Jiangsu បាននិយាយថា អ្នកដែលចាកចេញនឹងត្រូវបង្ហាញលទ្ធផលអវិជ្ជមាន នៃការធ្វើតេស្តរកជំងឺកូវីដ ១៩ ក្នុងរយៈពេល ៤៨ ម៉ោង មុនពេលចេញដំណើរ ។

រដ្ឋាភិបាលទីក្រុងបានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា បុគ្គលិកអាកាសយានដ្ឋានបានធ្វើតេស្តវិជ្ជមាន នៅក្នុងការធ្វើតេស្តជាប្រចាំនៅព្រលានយន្តហោះ ហើយសំណាកជាច្រើនទៀតត្រូវបានគេវិភាគ ។

រដ្ឋាភិបាលទីក្រុង Nanjing បាននិយាយថា អ្នករស់នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់នៅក្នុងទីក្រុង តម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលសង្កាត់មួយចំនួនកំពុងត្រូវបានបិទ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសចិន មានករណីឆ្លងជំងឺកូវីដ ១៩ កើនឡើងដល់ជាង ៩ ម៉ឺនករណី និងមានអ្នកស្លាប់ចំនួន ៤,៦៣៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អស្ចារ្យណាស់! ចិន ដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម