ព័ត៌មានអន្ដរជាតិ
WHO លើកចំណុចសំខាន់២ ដែលអាចបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាត
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO បានព្រមានថា ពិភពលោកកំពុងបរាជ័យក្នុងការធ្វើតេស្តជាមួយមេរោគ កូវីដ-១៩។
ថ្លែងទៅកាន់សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅឯសម័យប្រជុំលើកទី ១៣៨ ក្នុងរាជធានី តូក្យូ ប្រទេសជប៉ុន លោក Tedros បាននិយាយថា ព្រឹត្តិការណ៍កីឡានេះ គួរតែឆ្ពោះទៅមុខ ដើម្បីបង្ហាញដល់ពិភពលោកនូវអ្វីដែលអាចសម្រេចបាន ជាមួយនឹងផែនការនិងវិធានការដ៏ត្រឹមត្រូវ ស្របពេលមានរោគរាតត្បាត។
ដោយសង្កត់ធ្ងន់ថា ប្រាក់ចំណេញនិងប៉ាតង់ត្រូវតែទុកមួយឡែកសិននោះ នាយក WHO រូបនេះ បានរិះគន់ទៅលើភាពមិនយល់ស្របគ្នានៃវ៉ាក់សាំង រវាងប្រទេសនានា។ លោកនិយាយថា ការរីករាលដាលនៃជំងឺរាតត្បាតនេះ អាចនឹងត្រូវបញ្ចប់ ប្រសិនបើក្រុមប្រទេសមហាអំណាសេដ្ឋកិច្ច G20 បង្ហាញពីភាពជាអ្នកដឹកនាំសមូហភាព និងមានការចែកចាយវ៉ាក់សាំងកាន់តែសមរម្យ។
ស្របពេលជាមួយគ្នានោះដែរ លោកបានព្រមានថា វីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងលេចចេញហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាង វីរុសបំប្លែងខ្លួន Delta ដែលកំពុងបង្កការបំផ្លិចបំផ្លាញដូចឥឡូវនេះ ទៅទៀត។
ហើយវីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងមានលទ្ធភាពខ្ពស់ក្នុងការយកឈ្នះវ៉ាក់សាំង ហើយ គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពទេ លុះត្រាតែពួកយើងទាំងអស់គ្នា មានសុវត្ថិភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT
ចុចអាន៖ មេ WHO ព្រមានថា “ជំងឺរាតត្បាត គឺជាការធ្វើតេស្ត ហើយពិភពលោក កំពុងតែបរាជ័យ”
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ