ព័ត៌មានអន្ដរជាតិ
អាមេរិក-វៀតណាម ព្រមព្រៀងពង្រឹងកិច្ចសហការផ្នែកយោធាឲ្យច្រើនជាងមុន
ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាមេរិក លោក Robert O’Brien បានបំពេញទស្សនកិច្ច ២ថ្ងៃ ទៅកាន់ប្រទេសវៀតណាម ដោយធ្វើឡើងកាលពីចុងសប្តាហ៍មុន។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នារក្សាសន្តិសុខក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Robert O’Brien បានជួបជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើន នៃរដ្ឋាភិបាលហាណូយ រាប់បញ្ចូលទាំងនាយករដ្ឋមន្ត្រីរៀមណាម Nguyen Xuan Phuc រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក To Lam រដ្ឋមន្ត្រីការពារជាតិ លោក Ngo Xuan Lich ក៏ដូចជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Binh Minh ជាដើម។
ដំណើរទស្សនកិច្ចរបស់លោក Robert O’Brien នៅពេលនេះ ត្រូវគេមើលឃើញថា មិនសូវជាមានឥទ្ធិពលខ្លាំងសម្រាប់សន្តិសុខក្នុងតំបន់នោះឡើយ ដោយសាររដ្ឋបាលលោក Donald Trump បានធ្លាក់ឆ្នោត ហើយភាពស្រពិចស្រពិលក្នុងការរៀបចំរដ្ឋាភិបាលថ្មីរបស់លោក Joe Biden នៅធ្វើឲ្យពិភពលោក ពិសេសរដ្ឋាភិបាលវៀតណាម កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ ថាតើរដ្ឋាភិបាលថ្មីអាមេរិក អាចកាន់តែពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរបាន ឬយ៉ាងណា៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Hanoi Times
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ