ព័ត៌មានអន្ដរជាតិ
ចិន ព្រមានអំពីការបាក់ទំនប់ទឹក
កងទ័ពចិន បានព្រមានថា ទំនប់ទឹកនៅកណ្តាលប្រទេស អាចនឹងបាក់នៅពេលណាមួយ បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែព្យុះដែលបានសម្លាប់មនុស្សយ៉ាងតិច១២ នាក់ និងធ្វើឲ្យតំបន់នេះ ត្រូវជាប់គាំង។

អាជ្ញាធរផ្នែកអាកាសធាតុបានចេញនូវការព្រមានខ្ពស់បំផុត សម្រាប់ខេត្តភាគកណ្តាល Henan ខណៈភ្លៀងធ្លាក់ បានបណ្តាលឲ្យមានការរំខានធំធេង និងការជម្លៀសប្រជាជន នៅតាមដងផ្លូវលិចទឹក។
កាលពីល្ងាចថ្ងៃអង្គារ អង្គភាពប្រចាំតំបន់ នៃកងទ័ពរំដោះប្រជាជន (PLA) បានព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរ បានធ្វើឲ្យទឹកក្នុងទំនប់ Yihetan នៅទីក្រុង Luoyang ឡើងកម្ពស់២០ម៉ែត្រ ហើយមានហានិភ័យបាក់ គ្រប់ពេលទាំងអស់។

បញ្ជាការកណ្តាលរបស់ PLA បាននិយាយថា ខ្លួនបានបញ្ជូនទាហានទៅទីនោះ ឲ្យអនុវត្តការឆ្លើយតបជាបន្ទាន់ រួមទាំងការទម្លាយទឹកនិងការបង្វែរលំហូរទឹកជំនន់ផងដែរ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា “នៅថ្ងៃទី២០ខែកក្កដា ទឹកកម្ពស់ ២០ ម៉ែត្រ បានឡើងនៅឯទំនប់ Yihetan។ មាត់ទន្លេ បានខូចខាតយ៉ាងខ្លាំង ហើយទំនប់នេះអាចនឹងបាក់គ្រប់ពេលទាំងអស់”។

ទឹកជំនន់នៅប្រទេសចិន តែងតែកើតមានក្នុងរដូវវស្សា ដែលបណ្តាលឲ្យមានភាពវឹកវរជារៀងរាល់ឆ្នាំ ព្រមទាំងបំផ្លាញផ្លូវថ្នល់ ដំណាំនិងផ្ទះសម្បែង។
ប៉ុន្តែការគំរាមកំហែងកាន់តែអាក្រក់ទៅ ៗ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ដោយសារតែការសាងសង់ទំនប់និងប្រឡាយ ដែលបានកាត់ផ្តាច់បណ្តាញទឹកទន្លេនិងបឹង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទឹក ជំនន់វាយប្រហារភាគកណ្តាលចិនសម្លាប់ និង ប៉ះពាល់មនុស្សរាប់លាននាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ