Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនឡើង មនុស្ស​រាប់​ពាន់​ជម្លៀស​ចេញ​ពីជំនន់ទឹក​ភ្លៀងអាក្រក់​បំផុត​១ពាន់​ឆ្នាំ​ចុងក្រោយនៅចិន

បានផុស

នៅ

ភ្លៀង​ធ្លាក់​ដ៏​អាក្រក់ និង​បង្កើត​បាន​ជា​ទឹក​ជំនន់​​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ​បាន​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​ទៅ​លើ​ខេត្ត Henan ភាគ​កណ្តាល​ប្រទេស​ចិន​ដែល​ធ្វើ​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេង ទំនប់​ទឹក​ហូរហៀ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្រោម​ដី​ផ្អាក​ដំណើរ​ការ ហើយ​បង្ខំ​ឲ្យ​មនុស្ស​រាប់​សិប​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​ដល់​ពេល​នេះ​មនុស្ស​ហោច​ណាស់​២៥​នាក់​​​បាន​បាត់​បង់​ជីវិត និង​មនុស្ស​៧​នាក់​កំពុង​បាត់​ខ្លួន​នៅ​ទី​ក្រុង Zhengzhou របស់​ខេត្ត Henan បន្ទាប់​ពី​ត្រឹម​​ព្រឹក​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ស្លាប់​ត្រឹម​តែ​១២នាក់។

អាជ្ញាធរ​ខេត្ត​បាន​ចេញ​សេចក្តីព្រមាន​ពី​អាកាស​ធាតុ​អាក្រក់​កម្រិត​ខ្ពស់​បំផុត។ ភ្លៀង​អាក្រក់​បំផុត​​រហូត​ដល់​កម្រិត​​៦៤០​មីលីម៉ែត្រត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ។ ការិយាល័យ​ឧតុនិយម​ទី​ក្រុង​បាន​និយាយ​ថា ​កម្រិត​ទឹក​​ភ្លៀង​ជាង​៥៥២​មីលីម៉ែត្រ​​បាន​ធ្លាក់​ចន្លោះ​ម៉ោង​៧​ល្ងាច​ថ្ងៃចន្ទ​ដល់​ម៉ោង​៧​ល្ងាច​ថ្ងៃ​អង្គារ៍។

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ Xinhua ថា មនុស្ស​ប្រហែល​ជា​២សែន​នាក់​ត្រូវ​បានជម្លៀស​ចេញ​ពី​ផ្ទះ​ទៅ​កាន់​ទី​សុវត្ថិភាព។ ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹក​ជំនន់​បាន​ហូរ​ចូល​ទៅប្រព័ន្ធ​​ដឹក​ជញ្ជូន​ក្រោម​ដី​ដែល​បង្ខំ​ឲ្យ​ផ្អាក​ដំណើរ​ការ ហើយ​មនុស្ស​រាប់​សិប​នាក់​បាន​ជាប់​គាំង​នៅ​ក្នុងនោះ។

នៅ​រសៀល​ថ្ងៃ​ពុធ មន្ត្រី​បាន​ឲ្យ​ដឹង​ថា ចំនួន​ស្លាប់​ផ្លូវ​ការ​បាន​កើន​ឡើង​ដល់​២៥​នាក់​នៅ​ខេត្ត Henan។ តួលេខ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​រាប់​បញ្ចូល​ទាំង​ករណី​ស្លាប់​១២​នាក់​ដែលបាន​រាយការណ៍​ផ្លូវ​ការ​​កាល​ពី​ថ្ងៃ​មុន និង​មាន​៤​នាក់​ទៀត​នៅទី​ក្រុង Gongyi ខណៈ​១៤​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះពី​ទឹកវាយ​ប្រហារ។

អ្នក​ដំណើរ​ជាប់​នៅ​ក្នុង​រថភ្លើង​ដែល​ទឹក​ឡើង​ដល់ទ្រូង

មន្ត្រី​បញ្ជាក់​ថា មនុស្ស​​១.២​លាន​នាក់​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់។

ចំនួន​អ្នក​ស្លាប់ និង​របួស​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ថែម​ទៀត ខណៈ​ក្រុម​ការងារ​សង្គ្រោះកំពុង​បន្តប្រតិបត្តិការ​។

សារព័ត៌មាន​ចិន​បាន​ហៅ​ការ​ភ្លៀង​ធ្លាក់​នេះ​គឺ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​១​០០០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម