ព័ត៌មានអន្ដរជាតិ
WHO ថា វីរុសបំប្លែងខ្លួនឥណ្ឌា នឹងគ្រប់គ្រងពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលឆ្លងយ៉ាងឆាប់រហ័ស ត្រូវបានគេរំពឹងថា នឹងក្លាយជាវីរុសគ្របដណ្ដប់ពិភពលោក នៅក្នុងប៉ុន្មានខែខាងមុខនេះ ។

WHO បាននិយាយថាវីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្នត្រូវបានគេកត់ត្រានៅក្នុងប្រទេស និងដែនដីចំនួន ១២៤ ពោលកើនឡើងចំនួន ១៣ បើធៀបនឹងសប្តាហ៍មុន ។
យោងតាមអង្គការវិទ្យាសាស្ត្រពិភពលោក ហៅកាត់ថា GISAID បានឲ្យដឹងថា ក្នុងរយៈពេល ៤ សប្តាហ៍គិតត្រឹមថ្ងៃទី ២០ ខែកក្កដា អត្រាឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌាមានលើសពី ៧៥ ភាគរយនៅក្នុងប្រទេសមួយចំនួន ។

ប្រទេសទាំងនោះរួមមាន អូស្រ្តាលី បង់ក្លាដែស បុតស្វាណា អង់គ្លេស ចិន ដាណឺម៉ាក ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីស្រាអែល ព័រទុយហ្គាល់ រុស្ស៊ី សិង្ហបុរី និងអាហ្វ្រិកខាងត្បូង ។
ទន្ទឹមនោះ ក្នុងចំណោមវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភចំនួន ៣ ផ្សេងទៀត គឺវីរុសអង់គ្លេស “Alpha” ត្រូវបានគេរាយការណ៍នៅក្នុងប្រទេស និងដែនដីចំនួន ១៨០ ពោលកើនឡើងចំនួន ៦ ពីសប្តាហ៍មុន ។ វីរុសអាហ្វ្រិកខាងត្បូង “Beta” ត្រូវបានគេរាយការណ៍នៅក្នុងប្រទេស និងដែនដីចំនួន ១៣០ កើនឡើងចំនួន ៧ និងវីរុសប្រេស៊ីល Gamma រកឃើញក្នុងប្រទេស និងដែនដីចំនួន ៧៨ កើនឡើងចំនួន ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ WHO លើកចំណុចសំខាន់២ ដែលអាចបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ