ព័ត៌មានអន្ដរជាតិ
ប្រជាជនជប៉ុនជឿថា អាចការពារកូវីដបាន បើក្នុងខ្លួនមានសារធាតុ 5-ALA
ទោះបីជាមានវ៉ាក់សាំងកំពុងស្រោចលើពិភពលោក ក៏ភាគីជាច្រើនបានខិតខំស្រាវជ្រាវ ដើម្បីរកវិធីផ្សេងៗ មកការពារនិងប្រឆាំងការឆ្លងវីរុស ។ 5-ALA គឺជាសារធាតុមួយផ្សេងទៀត ដែលទំនងជាជួយការពារការឆ្លងពីកូវីដ ១៩ បើក្នុងខ្លួនយើងមានសារធាតុទាំងនោះ។

5-ALAជាអ្វី?
5-Aminolevulinic acid or 5-ALA គឺជាអាស៊ីតអាមីណូធម្មជាតិ ដែលអាចបង្កើតដោយរាងកាយមនុស្ស និងសត្វក៏ដូចជារុក្ខជាតិ។ ចំពោះមនុស្សវិញ អាស៊ីដអាមីណូនេះ ប្រែទៅជា heme នៅក្នុងខ្លួន ដោយចាប់ជាតិដែក ហើយចាប់ដោយប្រូតេអ៊ីនគ្លូលីន ដែលជាប្រូតេអ៊ីនសំខាន់នៅក្នុងកោសិកាឈាមក្រហម។ អេម៉ូក្លូប៊ីនដើរតួជាអ្នកបញ្ជូនអុកស៊ីសែន ដើម្បីបង្កើតថាមពលនៅគ្រប់ផ្នែកនៃរាងកាយ។ ដូច្នេះអាស៊ីតអាមីណូប្រភេទនោះ ត្រូវបានគេហៅថាប្រភពថាមពល។
អត្ថប្រយោជន៍នៃ 5-ALA
សព្វថ្ងៃ 5-ALA ត្រូវបានប្រើជាសមាសធាតុផ្សំនៃថ្នាំជាច្រើន ប្រើសម្រាប់ព្យាបាលជំងឺរួមមាន គ្រុនចាញ់ ទឹកនោមផ្អែម និងជំងឺធ្លាក់ទឹកចិត្ត។ លើសពីនេះទៀតសារធាតុនេះ ត្រូវបានប្រើសម្រាប់គោលបំណងសុខភាព។
ជួយការពារការឆ្លងមេរោគកូវីដ ១៩ ( មានក្នុងអាហារបំប៉ន )
ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ ណាហ្គា សាគី និងក្រុមហ៊ុនឱសថ Neopharma ប្រទេសជប៉ុន។ តាមរយៈការដាក់កំហាប់ 5-ALA ទៅក្នុងកោសិកាដែលមាន វាត្រូវបានគេរកឃើញថា នៅឯកំហាប់ជាក់លាក់នៃ 5-ALA វាមានឥទ្ធិពលរារាំងលើការឆ្លងវីរុស sars-cov-2 ។
ជាទូទៅជាង ៩០ ភាគរយនៃ ATP ជាថាមពលនៃរាងកាយរបស់មនុស្ស ត្រូវធ្វើសកម្មភាព។ វាបានផលិតចេញពីសរីរាង្គតូចៗ ប៉ុន្តែនៅពេលមនុស្សកាន់តែចាស់ Mitochondria នឹងធ្លាក់ចុះ។ នេះធ្វើឲ្យការងារមេតាប៉ូលីសដំណើរការកាន់តែអាក្រក់។ លទ្ធផលនេះបណ្តាលឲ្យឆាប់ចាស់ និងងាយឈឺ។ ការសិក្សាបានបង្ហាញថា ការប្រើថ្នាំបំប៉ន 5-ALA នឹងធ្វើឲ្យប្រសើរឡើងនូវមុខងារ mitocondia ។ លទ្ធផលនេះធ្វើឲ្យវ័យចំណាស់យឺតនិងមិនងាយឈឺឡើយ។

ទោះបីជា 5-ALA មានក្នុងអាហារបំប៉នក្ដី តែសារធាតុចិញ្ចឹមទាំងនេះ ក៏មាននៅក្នុងប្រភពអាហារដូចជា៖
បន្លែ Pue Leng ១០០ ក្រាមមានប្រហែល ១៣,៨ មេហ្គាក្រាមនៃ 5-ALA ។ នេះជួយបង្កើនប្រសិទ្ធភាពនៃ 5-ALA ដើម្បីផ្លាស់ប្ដូរទៅជា hem ដូច្នេះវាបង្កើនប្រសិទ្ធភាពនៃការជួយការពារវីរុស មិនឲ្យមាននៅក្នុងខ្លួន។
ស្រាក្រហម ១០០ ក្រាម មានប្រហែល ១១០ មីល្លីក្រាមនៃ 5-ALA ប៉ុន្ដែស្រាក្រហមជាគ្រឿងស្រវឹង ដូច្នេះមិនគួរទទួលទាន ក្នុងបរិមាណច្រើនពេកទេ។
ទឹកខ្មេះខ្មៅ ១០០ ក្រាមមានប្រហែល ១៥០ មីលីក្រាមនៃ 5-ALA វាធ្វើឲ្យរាងកាយមនុស្សមិនអស់កម្លាំង និងមិនងាយឈឺថ្កាត់។
ក្រៅពីអាហារខាងលើ ក៏មានអាហារខ្លះៗខាងក្រោមនេះមានផ្ទុកនៅ 5-ALA ដូចជា៖ មឹក (៧៨ mcg / ១០០ ក្រាម) និងចេក (៣២ mcg / ១០០ ក្រាម) ក៏មានបរិមាណខ្ពស់នៃ 5-ALA ដែរ។
ទោះបីជាអាហារបែបនេះ មានបរិមាណតិចតួចបំផុតនៃ 5-ALA បើប្រៀបធៀបទៅនឹងបរិមាណដែលបានប្រើក្នុងការពិសោធន៍។ ប៉ុន្តែរាងកាយរបស់មនុស្សអាចបង្កើតសារធាតុដោយខ្លួនឯង។ ការបរិភោគអាហារក៏ផ្ដល់ឲ្យអ្នកនូវសន្តិភាពនៃចិត្ត ថាវានឹងជួយពង្រឹងដល់រាងកាយរបស់យើងឲ្យរឹងមាំ ចៀសឆ្ងាយពីរោគរាតត្បាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបានពិតមែន ឬបង្កគ្រោះថ្នាក់ដល់រាងកាយ?
ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង