ព័ត៌មានអន្ដរជាតិ
ពលរដ្ឋមីយ៉ាន់ម៉ាអស់ការងារ ជាង១លាននាក់តាំងពីរដ្ឋប្រហារមក
ប្រទេសមីយ៉ាន់ម៉ាត្រូវបានប៉ាន់ស្មានពីការបាត់បង់ការងារប្រមាណ ១.២លាននាក់ក្នុងត្រីមាសទី២ ចាប់តាំងពីរដ្ឋប្រហារទី១កុម្ភៈមកដែលធ្វើឲ្យសេដ្ឋកិច្ចកាន់តែដុនដាបស្របពេលវិបត្តិកូវីដ-១៩កំពុងវាយប្រហារ។ នេះបើតាមអង្គការពលកម្មអន្តរជាតិ (ILO)។
លោក Donglin Li តំណាងអង្គការពលកម្មអន្តរជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«មីយ៉ាន់ម៉ាបានកំពុងប្រឈមនឹងភាពតានតឹងរឿងការងារ និងជីវិតរស់នៅក្រោមការគំរាមកំហែង ដោយសារវិបត្តិកូវីដ-១៩។ ទោះបីជាយ៉ាងណា ការប៉ាន់ស្មានបង្ហាញថា ភាពធ្ងន់ធ្ងរយ៉ាងលឿនក្នុងការងារនៅឆមាសទី១ឆ្នាំនេះបានក្លាយជាកត្តាមួយជំរុញឲ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែអាក្រក់»។

អង្គការ ILO បានលើកឡើងថា វិបត្តិនយោបាយបូករួមទាំងកូវីដ-១៩បានធ្វើឲ្យធ្ងន់ធ្ងរ និងអស្ថេរភាពសេដ្ឋកិច្ច ហើយរាំងស្ទះដល់សេដ្ឋកិច្ចងើបឡើងដែលត្រូវបានរំពឹងទុក។
និន្នាការការងារកំឡុងឆមាសទី១ ឆ្នាំ២០២១នេះបង្ហាញថា ការបាត់បង់គួរឲ្យកត់សំគាល់ទាំងការងារ និងម៉ោងធ្វើការដែលស្ត្រីត្រូវបានគេប៉ាន់ស្មានថា រងផលប៉ះពាល់អាក្រក់ជាងបុរស។
តាមការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិបង្ហាញថា ការងារបានធ្លាក់ចុះ៦%ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងត្រីមាសចុងក្រោយកាលឆ្នាំមុន។ ដូច្នេះមនុស្សជាង១.២លាននាក់លែងមានការងារធ្វើ។ យោងតាម ILO ថា ការបាត់បង់ការងារច្រើនកាលពីត្រីមាសចុងក្រោយឆ្នាំ២០១៩ដែលមានមនុស្ស៣.២លាននាក់ ឬស្មើនឹង១៥%នៃបុគ្គលិកទាំងអស់លែងមានការងារធ្វើ។
យោងតាមរបាយការណ៍ថា ខណៈពេលគ្រប់ផ្នែកសេដ្ឋកិច្ចទាំងអស់រងផលប៉ះពាល់ វិស័យសំណង់ កាត់ដេរ ទេសចរណ៍ និងបដិសណ្ឋារកិច្ចទទួលរងប៉ះពាល់ខ្លាំងបំផុតគឺការងារបានធ្លាក់ចុះ៣៥%, ៣១% និង២៥%នៅក្នុងឆមាសទី១ឆ្នាំនេះ។

យោងតាមក្រសួងសុខាភិបាល និងកីឡាដែលគ្រប់គ្រងដោយយោធាបង្ហាញថា ចាប់តាំងពីរដ្ឋប្រហារមក មីយ៉ាន់ម៉ាបានទទួលរងវិបត្តិកូវីដ-១៩លើកទី៣។ មនុស្សជាង២១០០នាក់បានស្លាប់ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ។ ប៉ុន្តែតួលេខស្លាប់ពិតប្រាកដត្រូវបានគេជឿថាខ្ពស់ជាងនេះ។
គិតត្រឹមថ្ងៃទី១៩ ខែកក្កដា មីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩សរុបចំនួន ២២៩ ៥២១នាក់ និងស្លាប់ជាង៥០០០នាក់។
អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងសកម្មជនបានចោទប្រកាន់យោធាបានបរាជ័យក្នុងការទប់ស្លាត់កូវីដ-១៩ជាមុន។ ចាប់តាំងពីរដ្ឋប្រហារមក ប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ាបានដួលរលំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?