Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដមួយទៀតរបស់ ចិន អាចរក្សាប្រសិទ្ធភាពខ្លាំងក្លាប្រឆាំង វីរុសបំប្លែងខ្លួនឥណ្ឌា

បានផុស

នៅ

អ្នកស្រាវជ្រាវចិននៅក្នុងការសិក្សាមន្ទីរពិសោធន៍បានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានឈ្មោះថា ZF2001 បង្កើតឡើងដោយអង្គភាពជីវសាស្ត្រ Chongqing Zhifei របស់ចិន នៅតែអាចរក្សាបានប្រសិទ្ធភាពភាគច្រើនរបស់វា ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្រ និងនិយតករ កំពុងឃ្លាំមើលយ៉ាងដិតដល់ដើម្បីមើលថាតើ វីរុសបំប្លែងខ្លួនឥណ្ឌា ដែលឆ្លងខ្លាំងជាងជំងឺកូវីដ ១៩ ប្រភេទដើម នឹងអាចយកឈ្នះលើវ៉ាក់សាំងដែលមានស្រាប់ ក៏ដូចជាការព្យាបាលដែលមិនគ្រប់គ្រាន់ឬអត់ ។

អ្នកស្រាវជ្រាវបាននិយាយនៅក្នុងអត្ថបទមួយ ដែលត្រូវបានចេញផ្សាយកាលពីសប្ដាហ៍មុនថា សំណាក​សេរ៉ូម​ពី​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំងចំនួន ៣ ដូស​របស់​ក្រុមហ៊ុន Zhifei បាន​បង្ហាញ​ពី​ការថយចុះ​ប្រសិទ្ធភាពកម្ចាត់វីរុសបំប្លែងខ្លួនឥណ្ឌា ​ត្រឹមតែ ១.២ ដង​ប៉ុណ្ណោះ ​បើធៀប​ជាមួយ​នឹង​ភាគល្អិត​នៃជំងឺកូវីដ ១៩ ប្រភេទ​ដើម ​។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ទិន្នន័យពីការសាកល្បងព្យាបាល ឬការប្រើប្រាស់ជាក់ស្តែងនៅតែត្រូវការចាំបាច់ដើម្បីកំណត់ថាតើ វ៉ាក់សាំងនេះអាចការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា បានយ៉ាងដូចម្តេច ។

ទន្ទឹមនោះ លទ្ធផលប្រសិទ្ធភាពពីការសាកល្បងព្យាបាលដំណាក់កាលទី ៣ នេះ មិនទាន់ត្រូវបានចេញផ្សាយសម្រាប់វ៉ាក់សាំងនេះនៅឡើយទេ ។

បន្ថែមពីនេះ ការសិក្សាដែលសំណាកពីមនុស្ស ២៨ នាក់ត្រូវបានប្រមូល និងធ្វើតេស្ត ហើយក៏បានរកឃើញថា សំណាកពីអ្នកដែលចាក់ដូសទី ៣ នៅចន្លោះពេលយូរ រវាងការចាក់ដូសទី ២ បានបង្ហាញពីសកម្មភាពកាន់តែច្រើនប្រឆាំងនឹងវីរុសបំប្លែងខ្លួនផ្សេងៗទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ WHO ថា វីរុសបំប្លែងខ្លួនឥណ្ឌា នឹងគ្រប់គ្រងពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកហេង សួរ ចាត់​ទុក​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺ​ជា​គំរូ​អាជីវកម្ម​ដ៏​សំខាន់​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្រ្តីការងារ បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

សន្តិសុខសង្គម៧ ម៉ោង មុន

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សង្គម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម