Connect with us

ព័ត៌មានអន្ដរជាតិ

“សង្គ្រាមបច្ចេកវិទ្យា” រវាងអាមេរិក និងចិន កំពុងធ្វើឲ្យពិភពលោកខាតបង់

បានផុស

នៅ

សហរដ្ឋអាមេរិកបានព្យាយាមទប់ស្កាត់ការកើនឡើងរបស់ប្រទេសចិន នៅក្នុងអ្វីដែលគេហៅថា “សង្គ្រាមបច្ចេកវិទ្យា” ហើយវាកំពុងក្លាយជាសមរភូមិប្រកួតប្រជែងរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន ABC របស់អូស្ត្រាលីនាពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទនោះបាននិយាយថា ប្រទេសចិនបានវិនិយោគយ៉ាងច្រើនលើផ្នែកបច្ចេកវិទ្យា AI បច្ចេកវិទ្យារ៉ូបូត បណ្ដាញ 5G និង 6G មីក្រូឈីប និងបច្ចេកវិទ្យាឃ្លាំមើលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយឈានដល់កម្រិតមួយយ៉ាងលឿន ខណៈដែលសហរដ្ឋអាមេរិកមានបច្ចេកវិទ្យានេះជាយូរមកហើយ ។

បច្ចុប្បន្ន សហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមទប់ស្កាត់ ការអភិវឌ្ឍរបស់ចិននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ។ ប្រទេសនេះបានហាមឃាត់បណ្តាញ 5G របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេស និងបានរារាំងក្រុមហ៊ុនអាមេរិកធំៗ ពីការផ្គត់ផ្គង់កម្មវិធី Software និងគ្រឿងបន្លាស់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ។

ទោះយ៉ាងណាក្រុមអ្នកវិភាគព្រមានថា ការប៉ះទង្គិចគ្នាបែបនេះនឹងធ្វើឲ្យ “វាំងននដែកឌីជីថល” កាន់តែធ្ងន់ធ្ងរឡើងរវាងលោកខាងលិច និងប្រទេសចិន ។

ជាចុងក្រោយសេចក្តីរាយការណ៍នោះនិយាយថា “សង្គ្រាមបច្ចេកវិទ្យា កំពុងមានគ្រោះថ្នាក់ទាំងសងខាង ហើយវានឹងធ្វើឲ្យពិភពលោកខាតបង់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម