ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ជួបហានិភ័យថ្មី បន្ទាប់ពីមានមនុស្សស្លាប់លើកដំបូង ដោយសារវីរុសមួយប្រភេទ
ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារវីរុសផ្តាសាយបក្សី H5N1 ដែលនេះជាការស្លាប់ដំបូងបំផុត នៅក្នុងប្រទេសនេះ។
ករណីនេះ បានបង្ហាញពីហានិភ័យថ្មី សម្រាប់ប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ក្មេងប្រុសម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់ វិទ្យាស្ថានវេជ្ជសាស្ត្រឥណ្ឌាក្នុងទីក្រុង ញូវដែលី នៅថ្ងៃទី២ខែកក្កដា ហើយបានទទួលមរណភាពកាលពីថ្ងៃអង្គារទី២០ ខែកក្កដា បន្ទាប់ពីសរីរាង្គជាច្រើន ត្រូវខូច។
បុគ្គលិកសុខាភិបាល ដែលព្យាបាលអ្នកជំងឺរូបនេះ និងក្រុមគ្រួសារក្មេងប្រុស ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ហើយអាជ្ញាធរចាប់ផ្តើមធ្វើការតាមដាន អ្នកពាក់ព័ន្ធ។

នៅក្នុងទីក្រុង Haryana ភាគខាងជើងប្រទេសឥណ្ឌា ដែលជាទីកំណើតរបស់ក្មេងប្រុស នាយកដ្ឋានបសុព្យាបាល មិនបានរកឃើញករណីសង្ស័យនៃជំងឺផ្តាសាយបក្សី លើមនុស្សផ្សេងទៀតទេ ហើយកំពុងបង្កើនការឃ្លាំមើល។
ប្រទេសឥណ្ឌា បានជួបប្រទះការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយករណីទាំងអស់នោះ គឺអាចគ្រប់គ្រងបាន ដោយគ្មានករណីឆ្លងដល់មនុស្សណាមួយត្រូវបានរាយការណ៍នៅក្នុងប្រទេសនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លើកដំបូង! វៀតណាម រកឃើញមេរោគផ្តាសាយបក្សី ដែលអាចចម្លងដល់មនុស្សនិងវិវត្តទៅជាវីរុសបំប្លែងខ្លួន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ