UNICEF នឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដចំនួន ២ ពាន់លានដូសទៅប្រទេសក្រីក្រ នៅឆ្នាំ ២០២១ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

UNICEF នឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដចំនួន ២ ពាន់លានដូសទៅប្រទេសក្រីក្រ នៅឆ្នាំ ២០២១

Published

on

អង្គការ UNICEF បាននិយាយនៅថ្ងៃចន្ទ ទី ២៣ ខែវិច្ឆិកា នេះថា វ៉ាក់សាំងកូវីដ ១៩ ជិត ២ ពាន់លានដូសនឹងត្រូវបានដឹកជញ្ជូន និងបញ្ជូនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំក្រោយក្នុងប្រតិបត្តិការដ៏ធំមហាសាលមួយ ខណៈមេដឹកនាំពិភពលោកប្តេជ្ញាធានាការចែកចាយវ៉ាក់សាំងដោយស្មើភាព ។

UNICEF បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ចូនជាង ៣៥០ ក្នុងការចែកចាយវ៉ាក់សាំង និងស៊ឺរាំងចំនួន ១ ពាន់លានដល់ប្រទេសក្រីក្រដូចជា ប៊ូរុនឌី អាហ្វហ្គានីស្ថាន និងយេម៉ែន ជាផ្នែកមួយនៃកម្មវិធី COVAX ដែលជាគំរោងបែងចែកវ៉ាក់សាំងកូវីដ ១៩ ជាសកលជាមួយអង្គការសុខភាពពិភពលោក (WHO) ។

លោក Etleva Kadilli ប្រធានផ្នែកផ្គត់ផ្គង់របស់ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចសហការដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះគឺដើម្បីធានាបាននូវសមត្ថភាពដឹកជញ្ជូនគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងដ៏ធំមួយនេះ” ។

លោក Kadilli ដែលកំពុងធ្វើការជាមួយអង្គការសុខភាពអាមេរិក និងសមាគមដឹកជញ្ជូនអាកាសអន្តរជាតិបាននិយាយថា “យើងត្រូវការអ្នកចូលរួមទាំងអស់ នៅពេលយើងត្រៀមចែកចាយវ៉ាក់សាំងកូវីដ ១៩ ស៊ឺរាំង និងឧបករណ៍ការពារផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីការពារបុគ្គលិកជួរមុខនៅជុំវិញពិភពលោក” ។

តួនាទីរបស់ UNICEF ជាមួយកម្មវិធី COVAX ចាប់ផ្តើមពីឋានៈជាអ្នកទិញវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក ។ អង្គការនេះបាននិយាយថា ខ្លួននឹងផ្គត់ផ្គង់វ៉ាក់សាំងច្រើនជាង ២ ពាន់លានដូសរាល់ឆ្នាំសម្រាប់ការចាក់ថ្នាំបង្ការរោគជាប្រចាំ និងការឆ្លើយតបនឹងការផ្ទុះឡើងក្នុងនាមប្រទេសជិត ១០០ ។

ស្របពេលជាមួយគ្នានេះក្រុមហ៊ុនផលិតឱសថ និងមជ្ឈមណ្ឌលស្រាវជ្រាវនៅទូទាំងពិភពលោកកំពុងប្រកួតប្រជឺងដើម្បីបង្កើតវ៉ាក់សាំងកូវីដ ១៩ ជាមួយនឹងការសាកល្បងជាសកលដ៏ធំមួយនៃវ៉ាក់សាំងជាច្រើនដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ។

ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់អាចទទួលបានការអនុញ្ញាតិជាបន្ទាន់ពីសហរដ្ឋអាមេរិក និងអឺរ៉ុបសម្រាប់វ៉ាក់សាំងកូវីដ ១៩ របស់ពួកគេនៅខែក្រោយ បន្ទាប់ពីលទ្ធផលសាកល្បងចុងក្រោយបង្ហាញពីអត្រាជោគជ័យ ៩៥ ភាគរយ និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយឡើយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះករណីឆ្លងជំងឺកូវីដ ១៩ នៅលើពិភពលោកមានចំនួន ៥៧,៨៨២,១៨៣ ករណី និងមានអ្នកស្លាប់ចំនួន ១,៣៧៧,៣៩៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អស់ស្រាផឹក នាំគ្នាទៅផឹកអាល់កុលលាងដៃក្នុងពិធីជប់លៀង ស្លាប់ ៧ នាក់

ចុចអាន ៖ មនុស្សជំនិតៗរបស់ Trump បន្តជំរុញឲ្យគាត់ទទួលយកបរាជ័យក្នុងការបោះឆ្នោត

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

ខឹងមេភូមិទៅឃាត់រឿងឈ្លោះគ្នាជាមួយប្រពន្ធ ទាញពូថៅកាប់រងរបួសធ្ងន់​

ជីវិតកម្សាន្ដ16 mins ago

តារា​ជើងចាស់​ល្បីៗ​៨​រូប​ ដែល​ធ្លាក់ខ្លួន​ឈឺ​បាត់បង់​សមត្ថភាព​សិល្បៈ​និង​ជួប​ការ​ខ្វះខាត​

ព័ត៌មានអន្ដរជាតិ18 mins ago

រុស្ស៊ីប្រាប់ឲ្យ​ អាមេរិកនិងប្រទេសដទៃទៀតផ្តោតលើបញ្ហាក្នុងស្រុកខ្លួនឯងហើយគោរពច្បាប់រុស្ស៊ី មុនថ្កោលទោសរឿងមេបក្សប្រឆាំង

ព័ត៌មានអន្ដរជាតិ2 hours ago

អស់ពីរញ្ជួយដី និងផ្ទុះភ្នំភ្លើង ពេលនេះឥណ្ឌូនេស៊ីជួបគ្រោះមួយទៀត

ព័ត៌មានជាតិ2 hours ago

នគរ​បា​ល​ខេត្ត​កំ​ព​ង់​ចា​មប​ង្ក្រា​ប​ករ​ណី​ជួញដូរគ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ១២​នាក់​

ព័ត៌មានពេញនិយម