Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដរបស់សាកលវិទ្យាល័យ Oxford បង្ហាញប្រសិទ្ធភាពការពារកូវីដបាន ៧០ភាគរយ

បានផុស

នៅ

ការសាកល្បងវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford បានបញ្ឈប់មនុស្ស៧០ភាគរយពីការវិវត្តរោគសញ្ញានៃជំងឺកូវីដ១៩។

វាគឺជាសញ្ញាល្អមួយទៀតបន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna បានបង្ហាញពីការការពារ៩៥ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងរបស់ Oxford មានតម្លៃថោកជាងហើយមានភាពងាយស្រួលជាងក្នុងការទុកដាក់និងអាចទៅដល់គ្រប់តំបន់នៃពិភពលោកជាងវ៉ាក់សាំងទាំងពីរខាងលើ។

ដូច្នេះ វានឹងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ប្រសិនបើវាត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់។

ក៏មានទិន្នន័យគួរឲ្យចាប់អារម្មណ៍ផងដែរថា ការបំពេញកម្រិតថ្នាំជាក់លាក់អាចបង្កើនការការពាររហូតដល់ទៅ៩០ភាគរយឯណោះ។

ក្រុមអ្នកស្រាវជ្រាវរបស់ Oxford បានអនុវត្តដំណើរការនៃការបង្កើតវ៉ាក់សាំងនេះអស់រយៈពេលប្រហែល១០ខែមកហើយ។

សាស្រ្តាចារ្យ Sarah Gilbert បាននិយាយថា​ “ការប្រកាសនៅថ្ងៃនេះបានធ្វើឲ្យយើងឈានជើងកាន់តែជិតទៅរកពេលវេលាដែលយើងអាចប្រើវ៉ាក់សាំងដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយវីរុសកូរ៉ូណា”។

រដ្ឋាភិបាលចក្រភពអង់គ្លេសបានកុម្ម៉ង់ទិញវ៉ាក់សាំងរបស់ Oxford ចំនួន១០០លានដូសដើម្បីចាក់លើប្រជាជនចំនួន៥០លាននាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ UNICEF នឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដចំនួន ២ ពាន់លានដូសទៅប្រទេសក្រីក្រ នៅឆ្នាំ ២០២១

ចុចអាន៖ អង់គ្លេសអាចនឹងប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ នៅសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម