ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់អាក្រក់បំផុតជាប់កំណត់ត្រាវាយប្រហារចិន
ការបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិផ្សេងៗទៀត ទីក្រុងភាគកណ្តាលប្រទេសចិន Mihe ទទួលរងការវាយប្រហារដ៏តក់ស្លុតបំផុតកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា នៅពេលប្រជាជនត្រូវបានជម្លៀសចេញដោយសារជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរបំផុតបំបែកកំណត់ត្រា។

អ្នកស្រុកដែលទទួលរងផលប៉ះពាល់បានស្ទាបស្ទង់លើការខូតខាតនៅពេលទឹកភ្លៀងបានស្រក។ អ្នកស្រុកម្នាក់បាននិយាយមុនពេលហូរទឹកភ្នែកថា ៖«ខ្ញុំបាត់បង់អ្វីៗទាំងអស់។ វានាំយកទៅអស់ហើយ»។

មនុស្សជាច្រើនខ្វះអាហារជាច្រើនថ្ងៃដោយសារទឹក អគ្គីសនី និងសេវាទូរសព្ទត្រូវបាកាត់ផ្តាច់។
និស្សិតសាកលវិទ្យាល័យអាយុ២២ឆ្នាំឈ្មោះក្រៅ Du បាននិយាយថា ៖«Mihe ធ្លាប់ជាទីក្រុងដ៏រស់រវើល រុងរឿង តែឥឡូវនេះត្រូវបានបំផ្លិចផ្លាញទាំងស្រុង»។

រថយន្តត្រូវបានលិចទឹក អណ្តើតតាមផ្លូវព្រោងព្រាត។ អ្នកជួយសង្គ្រោះ Wang Lang បាននិយាយថា ក្រុមស្ម័គ្រចិត្តជួយសង្គ្រោះបានទៅដល់ទីក្រុង Mihe ដោយមានការហៅពីក្រុមពន្លត់អគ្គីភ័យក្នុងតំបន់ឲ្យជួយអ្នកស្រុកដែលជាប់គាំង និងធ្វើការជាមួយអាជ្ញាធរដើម្បីជម្លៀសអ្នកស្រុក និងយកសាកសព។
ពួកគេបាននិយាយថា ហោចណាស់ មនុស្ស២នាក់ត្រូវបានសម្លាប់នៅផ្ទះកំឡុងពេលព្យុះខ្លាំង។ ពួកគេទទួលបានការហៅទូរសព្ទចូលស្ទើរពេញមួយថ្ងៃឲ្យជួយក្នុងនោះមានទាំងមនុស្សស្លាប់ដូចជាក្មេងស្រីម្នាក់ត្រូវបានដើមឈើដួលសង្កត់លើ។

រហូតមកដល់ពេលមនុស្ស៣៣នាក់បានបាត់បង់ជីវិតនៅខេត្ត Henan ដោយសារទឹកជំនន់ ប៉ុន្តែគេជឿថា ចំនួននឹងកើនឡើងខ្ពស់ជាងនេះ ខណៈភ្លៀងធ្លាក់បានថមថយ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅខេត្តដែលមានប្រជាជនច្រើន ប៉ុន្តែការទំនាក់ទំនងជួបការលំបាក។
មនុស្សរាប់សិបពាន់នាក់ទទទួលផលប៉ះពាល់ដោយទឹកជំនន់ទូទាំងខេត្ត Henan ដែលបានធ្វើឲ្យខូចខាតយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន។


ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ