ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរណាស់! ថៃ រកឃើញ អ្នកឆ្លងកូវីដ ក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មាន
ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី ១៤,៥៧៥ករណី និងស្លាប់ ១១៤នាក់។

ក្នុងចំណោមការឆ្លងថ្មី មាន ១៣,៥០៣ករណីជាប្រជាជនទូទៅនិង ១,០៧២ ករណីជាអ្នកទោសក្នុងពន្ធនាគារ។
រយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឹកូវីដចំនួន ៧,៧៧៥នាក់ បានជាសះស្បើយនិង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៤៣៨,៨៤៤នាក់ ក្នុងនោះមាន ២៩២,៧២៦នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៤៦៧,៧០៧ករណី ក្នុងនោះមាន ៣២០,១៥២ នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៣,៧១៧ នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៣,៨១១នាក់។
កំណត់ត្រាចាស់ នៃការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតរបស់ថៃ គឺចំនួន ១៣,៦៥៥ករណី កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បំបែកកំណត់ត្រាឆ្លងថ្មី! វៀតណាម ប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ ជាង ៦ពាន់ករណីទៀត

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច