ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉េកាំង សម្រេចបានការចាក់វ៉ាក់សាំងកូវីដជាង ៩០ ភាគរយហើយ
ទិន្នន័យរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញថា ទីក្រុងប៉េកាំងរបស់ប្រទេសចិន សម្រេចបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៩១ ភាគរយហើយនៃប្រជាជនពេញវ័យរបស់ខ្លួន ។

អាជ្ញាធរក្រុងបាននិយាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនប្រមាណ ១៧.៧ លាននាក់ ឬ ៩០.៨ ភាគរយនៃប្រជាជនពេញវ័យនៅក្នុងទីក្រុងប៉េកាំង ត្រូវបានចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី ២១ ខែកក្កដា ខណៈចំនួននេះស្មើនឹង ៨០.៨ ភាគរយនៃប្រជាជនសរុបរបស់ខ្លួនចំនួន ២១.៩ លាននាក់ ។
ទន្ទឹមនោះ ការចាក់វ៉ាក់សាំងពេញ ២ ដូសដល់មនុស្សពេញវ័យ នៅក្នុងទីក្រុងធំៗផ្សេងទៀតរបស់ប្រទេសចិន ក៏មានសន្ទុះគួរឲ្យកត់សម្គាល់ផងដែរ ពោលទីក្រុងសៀងហៃ និងអ៊ូហាន មានអត្រាលើស ៨០ ភាគរយ ។

បន្ថែមពីនេះ ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១.៤៩ ពាន់លានដូស គិតត្រឹមថ្ងៃទី ២១ ខែកក្កដា ប៉ុន្តែមិនបានបង្ហាញពីទិន្នន័យទូទាំងប្រទេស អំពីចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងពេញ ២ ដូសនោះទេ ។

ស្របពេលជាមួយគ្នានេះ លោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិ (NHC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួកាលពីខែមុនថា ប្រទេសចិនរំពឹងថានឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៧០ ភាគរយដល់ក្រុមមនុស្សគោលដៅនៅចុងឆ្នាំនេះ ។
ជាចុងក្រោយលោក Zeng បាននិយាយថា ប្រទេសចិនមានគោលបំណងឈានដល់ការសម្រេចបាន ការចាក់វ៉ាក់សាំងយ៉ាងតិច ៩១.២ ភាគរយ សម្រាប់អ្នកដែលមានអាយុលើសពី ១២ ឆ្នាំនៅពាក់កណ្តាលឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់