ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃក្តៅស្លឹកត្រចៀករឿងបណ្តោយឲ្យមនុស្សស្លាប់ដោយកូវីដតាមផ្លូវ
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា បានសម្តែងការព្រួយបារម្ភអំពីមនុស្សស្លាប់ដោយកូវីដ-១៩ដោយសារការព្យាបាលមិនទាន់ពេលវេលា និងបានបញ្ជាក់ថា មិនត្រូវទុកឲ្យមនុស្សស្លាប់នៅតាមផ្លូវទៀតទេ។
លោកបានបញ្ជាក់ឲ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ត្រូវដោះស្រាយបញ្ហានេះ។ កំឡុងកិច្ចប្រជុំតាមវីដេអូជាមួយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) កាលពីថ្ងៃព្រហស្បតិ៍ លោក ប្រាយុទ្ធ ចាន់អ៊ូចា មានប្រសាសន៍សង្កត់ធ្ងន់ថា ៖«អ្នកទាំងអស់គ្នាត្រូវតែជួយខ្ញុំរកវិធីកាត់បន្ថយចំនួនមនុស្សឆ្លងកូវីដដែលស្ថិតនៅផ្ទះ និងកំពុងរង់ចាំរថយន្តសង្គ្រោះបន្ទាន់ទៅយក ឬរង់ចាំនៅតាមផ្លូវ»។

លោកនាយករដ្ឋមន្ត្រីថា ៖«រូបភាពបែបនេះមិនគួរឲ្យកើតមានទេ។ វាជាការទទួលខុសត្រូវគ្រប់ភ្នាក់ងារទាំងអស់ មិនមែនតែក្រសួងសុខាភិបាលតែឯងនោះទេ។ ភ្នាក់ងារពាក់ព័ន្ធត្រូវរកវិធីយកមនុស្សទាំងនោះទៅមន្ទីរពេទ្យ»។
ការលើកឡើងរបស់លោក បន្ទាប់ពីមានការពន្យាពេលមួយក្នុងការទៅយកសពមួយក្នុងចំណោមសព៣នាក់ដែលត្រូវបានប្រទាស់ឃើញនៅតាមផ្លូវនៅខណ្ឌ Phra Nakhon កាលពីយប់ថ្ងៃអង្គារ៍។
ការប្រទាស់ឃើញសពដែលត្រូវបានគេរុំក្រណាត់ស និងដាក់ចោលនៅតាមផ្លូវដែលគ្មានអ្នកទៅយករយៈពេលយ៉ាងយូរជិត១២ម៉ោងលើផ្លូវ Ban Phan Thom of Phra Nakhon ដែលបានជំរុញឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង។
សពនោះត្រូវបានគេស្គាល់ឈ្មោះ Somkiat Ruenkao អាយុ៥០ឆ្នាំជាអ្នកចាំកន្លែងចំណតរថយន្តមួយនៅ Wat Bowon Niwet។ ប៉ូលិសបានទទួលទូរសព្ទអំពីបុរសម្នាក់បានដួលសន្លប់នៅតាមផ្លូវវេលាម៉ោង១១ព្រឹក ថ្ងៃអង្គារ៍។
គ្រូពេទ្យ និងអ្នកជួយសង្គ្រោះបានទៅដល់យឹត ដែលមិនអាចជួយសង្គ្រោះជីវិតបុរសនោះបាន ហើយបានខលទូរសព្ទឲ្យមន្ទីរពេទ្យ Vajira Hospital យកសពទៅពិនិត្យ។ ទាល់តែម៉ោង១០យប់ទើបមូលនិធិ Por Teck Tung បានយកសពទៅមន្ទីរពេទ្យ Vajira Hospital ដើម្បីពិនិត្យ។ បន្ទាប់ពីពិនិត្យឃើញថា សពបុរសនោះឆ្លងកូវីដ-១៩។

ប្រហែលជាម៉ោង៦:៣០នាទីល្ងាចថ្ងៃអង្គារ៍នោះដែរ ក៏មានសពទី២ត្រូវបានគេប្រទាស់ឃើញនៅ Ratchadamnoen Avenue ហើយដល់ពេលពិនិត្យឃើញកូវីដ-១៩ទៀត។ មិនយូរប៉ុន្មានប្រហែលជាម៉ោង៧:៣០នាទីយប់ មានសពទី៣ត្រូវបានស្គាល់ឈ្មោះ Bangpot Jermjenkarn អាយុ៨១ឆ្នាំ ត្រូវបានប្រទាស់ឃើញនៅ Wat Suthat Thepphawararam ក្នុងតំបន់ Sao Chingcha។ ពេលពិនិត្យក៏រកឃើញឆ្លងកូវីដ-១៩ដែរ៕
ប្រែសម្រួល៖ កូវីដ-១៩
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ