ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅតំបន់ទីបេ ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចនៅតំបន់ស្វយ័តទីបេកាលពីថ្ងៃទី ២១ ដល់ទី ២២ ខែកក្កដា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំប្រទេស ។

លោក ស៊ី បានហោះហើរទៅកាន់ទីក្រុង Nyingchi កាលពីថ្ងៃពុធ ហើយបានជិះរថភ្លើងទៅកាន់រដ្ឋធានី Lhasa របស់តំបន់ទីបេនៅថ្ងៃបន្ទាប់ តាមបណ្តោយផ្លូវដែកមួយដែលកំពុងត្រូវបានសាងសង់ ដើម្បីភ្ជាប់តំបន់ព្រំដែនភ្នំជាមួយខេត្ត Sichuan ។

នៅក្នុងរដ្ឋធានី Lhasa លោក ស៊ី បានទៅទស្សនាវត្តអារាមមួយ និងទីលាន Potala Palace ហើយបានត្រួតពិនិត្យសាសនាជនជាតិភាគតិច ក៏ដូចជាទីតាំងការពារបេតិកភណ្ឌវប្បធម៌ទីបេ ។ វិមាននេះគឺជាផ្ទះប្រពៃណីរបស់មេដឹកនាំសាសនាព្រះពុទ្ធទីបេ Dalai Lama ដែលកំពុងនិរទេសខ្លួន ។

ចំណែកនៅទីក្រុង Nyingchi លោក ស៊ី ក៏បានពិនិត្យមើលការស្តារឡើងវិញនៅតំបន់ជនបទ និងការការពារបរិស្ថានផងដែរ ។
ទន្ទឹមនោះ រូបថតដែលបានចេញផ្សាយដោយសារព័ត៌មានស៊ីនហួ បង្ហាញថា លោក ស៊ី ក៏ត្រូវបានអមដំណើរដោយលោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ប្រទេសចិន និងជាឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់នៅក្នុងកងទ័ពរំដោះប្រជាជនចិន ។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង បានទៅទស្សនកិច្ចតំបន់ទីបេលើកចុងក្រោយ ក្នុងឆ្នាំ ២០១១ នៅពេលដែលលោកធ្វើជាអនុប្រធានាធិបតី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ