Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថាបនិក Telegram ដឹងយូរមកហើយថា ខ្លួនគឺជាគោលដៅរបស់គេ

បានផុស

នៅ

បន្ទាប់ពីមានការលាតត្រដាងថា ស្ថាបនិកក្រុមហ៊ុន​ Telegram លោក Pavel Durov ត្រូវបានកំណត់គោលដៅដោយមេរោគ Pegasus ដ៏ល្បីល្បាញនោះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានលើកឡើងថា គាត់ដឹងរយៈពេលជាច្រើនឆ្នាំមកហើយថា គាត់គឺជាគោលដៅដ៏ធំមួយរបស់ការឃ្លាំមើលនេះ។

សរសេរនៅលើកម្មវិធី Telegram, លោក Durov និយាយថា គាត់បានដឹងចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះថា លេខទូរស័ព្ទរបស់គាត់ ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅ នៃឧបករណ៍តាមដានថ្នាក់យោធា។

លោកនិយាយថា “ខ្ញុំមិនមានក្តីព្រួយបារម្ភអ្វីទេ ចាប់តាំងពីឆ្នាំ២០១១មក នៅពេលខ្ញុំកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ខ្ញុំធ្លាប់បានសន្មត់ថា ទិន្នន័យទូរស័ព្ទរបស់ខ្ញុំទាំងអស់ត្រូវបានគេលួច”។

ការអត្ថាធិប្បាយរបស់លោក Durov បានកើតឡើង បន្ទាប់ពីរបាយការណ៍របស់កាសែតអង់គ្លេស The Guardian បានបង្ហាញថា លេខទូរស័ព្ទរបស់លោក Durov ត្រូវបានរកឃើញនៅក្នុងបញ្ជីគោលដៅសក្តានុពលសម្រាប់កម្មវិធីលុកលុយទូរស័ព្ទ Pegasus ដែលគ្រប់គ្រងដោយក្រុមហ៊ុន NSO Group របស់ប្រទេស អ៊ីស្រាអែល។

យោងតាមបញ្ជីដែលលេចធ្លាយបានបង្ហាញថា លេខទូរស័ព្ទចំនួន ៥ម៉ឺនលេខ ត្រូវបានកំណត់គោលដៅរួមមានទាំងលេខទូរស័ព្ទរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron, ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងមេដឹកនាំគណបក្សប្រឆាំងឥណ្ឌាលោក Rahul Gandhi ផងដែរ។

ខណៈលោកថា ការស្តីបន្ទោសចំពោះការ Hack ទូរស័ព្ទនេះ គួរតែត្រូវបានចង្អុលទៅក្រុមហ៊ុន Apple និង Google នោះ, ស្ថាបនិក Telegram បានកត់សម្គាល់ថា Pegasus អាច Hackប្រព័ន្ធប្រតិបត្តិការ iOS និង Android បានយ៉ាងងាយស្រួល ហើយគ្មានវិធីការពារទេ។

គួរបញ្ជាក់ថា លោក Durov ដែលកើតនៅប្រទេសរុស្ស៊ី ហើយសព្វថ្ងៃកាន់លិខិតឆ្លងដែន Saint Kitts & Nevis មិនត្រឹមតែជាស្ថាបនិកក្រុមហ៊ុន Telegram ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានបង្កើតបណ្តាញសង្គមដ៏មានប្រជាប្រិយ VKontakte ឬ VK ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កុំសូវទុកចិត្ត Telegram ពេក ព្រោះវាមិន អាច រក្សា ការ រ សម្ងាត់ ប៉ុន្មាន នោះ ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម