ព័ត៌មានអន្ដរជាតិ
ក្តៅៗ អង់គ្លេស រកឃើញវីរុសបំប្លែងខ្លួនថ្មី មួយប្រភេទទៀតហើយ
វីរុសបំប្លែងខ្លួនថ្មីមួយប្រភេទទៀតហើយ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងចក្រភពអង់គ្លេស ខណៈគិតត្រឹមពេលនេះ ករណីឆ្លងចំនួន១៦ករណី ត្រូវបានបញ្ជាក់។

អ្នកជំនាញនៅសេវាសុខភាពសាធារណៈអង់គ្លេស ហៅកាត់ PHE កំពុងធ្វើការវិភាគលើ វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនិយាយថា មិនមានភ័ស្តុតាងណាមួយបង្ហាញថា វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ អាចយកឈ្នះវ៉ាក់សាំងបានទេ។

PHE បន្ថែមថា ករណីភាគច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកដំណើរមកពីបរទេស ហើយបច្ចុប្បន្ន មិនមានភ័ស្តុតាងនៃការចម្លងក្នុងសហគមន៍នៅ ចក្រភពអង់គ្លេសទេ។
PHE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គិតត្រឹមពេលនេះ មនុស្សចំនួន១៦នាក់ ដែលត្រូវបានបញ្ជាក់ថាមានផ្ទុកវីរុស B.1.621 ត្រូវបានកំណត់អត្តសញ្ញាណ ហើយបច្ចុប្បន្ន ភាគច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកធ្វើដំណើរមកពីបរទេស”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ អ្នកវិទ្យាសាស្ត្របញ្ជាក់ច្បាស់ៗថា កូវីដ មានប្រភពដើមនៅក្នុងធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍នោះទេ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?