Connect with us

ព័ត៌មានអន្ដរជាតិ

មិនធូរស្បើយឡើយ! វៀតណាម បន្តរកឃើញ អ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មានសោះ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ៣,៣៩៧ ករណីទៀត កាលពីយប់ថ្ងៃសុក្រ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឈានដល់កម្រិតបំបែកកំណត់ត្រាថ្មី ៧,២៩៥ករណី។

នៅពេលយប់ ទីក្រុង ហូជីមិញ រកឃើញអ្នកឆ្លងច្រើនជាងគេ ពោលគឺ ១,៦១១ករណី បន្ទាប់មកគឺខេត្ត Binh Duong ៥៧១ករណី, Long An ៣៧៩ករណី និងនៅ ២៧ខេត្តក្រុងទៀត។

ក្នុងចំណោមករណីសរុបនៅថ្ងៃសុក្រ ការឆ្លង ៤,៩១៣ករណី ត្រូវបានកត់ត្រាក្នុងទីក្រុង ហូជីមិញ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន ២,១១៥នាក់ បានជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសុក្រ ដោយធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ ១៥,៥៣៦នាក់។

គិតត្រឹមពេលនេះ ប្រទេស វៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៧៧,៨៨២ករណី នៅក្នុង ៦១ ខេត្តក្រុង ចាប់តាំងពីរលកទី៤ វាយប្រហារកាលពីចុងខែ មេសា។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ស្ថានការណ៍កូវីដកាន់តែធ្ងន់ធ្ងរ! ទីក្រុង ហូជីមិញ ដាក់បម្រាម មិនឲ្យប្រជាជនចេញពីផ្ទះដាច់ខាត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៥ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម