Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនចិន រាប់ម៉ឺននាក់ ជម្លៀសចេញពីទឹកជំនន់ ខណៈព្យុះទីហ្វុងមួយទៀត ជិតមកដល់

បានផុស

នៅ

អ្នកភូមិត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព កាលពីថ្ងៃសុក្រ ខណៈទឹកជំនន់បានជន់លិចតំបន់ភាគកណ្តាលប្រទេសចិន ហើយបានសម្លាប់មនុស្សយ៉ាងតិច ៣៣ នាក់ ខណៈព្យុះទីហ្វុងបានគំរាម នាំមកនូវទុក្ខវេទនាបន្ថែមទៀត នៅពេលវាឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។

មនុស្សរាប់លាននាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្ត Henan ធ្វើឲ្យមនុស្សជាប់គាំងជាច្រើនថ្ងៃដោយគ្មានអាហារឬទឹកស្អាត ផ្លូវថ្នល់ត្រូវរងការខូចខាត ហើយកប់តំបន់ទាំងមូលនៅក្នុងភក់ក្រាស់។

នៅក្នុងទីក្រុង Zhengzhou ដែលរងការវាយប្រហារខ្លាំងជាងគេ, កាលពីថ្ងៃសុក្រ ក្រុមអ្នកពន្លត់អគ្គិភ័យ បានបន្តបូមទឹកភក់ចេញពីផ្លូវក្រោមដី ដែលជាទីមានមនុស្សរាប់សិបនាក់បានលង់ទឹកស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលបីថ្ងៃ។

ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ បានជន់លិចភាគខាងជើងទៅដល់តំបន់ Xinxiang និងតំបន់ជុំវិញនោះ។ ដីស្រែចម្ការដ៏ធំល្វឹងល្វើយនិងទីប្រជុំជន ត្រូវបានកាត់ផ្តាច់ នៅពេលទឹកទន្លេឡើងផុតច្រាំង។

ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា “បច្ចុប្បន្ន ប្រជាជនជិត ៩,០០០ នាក់ ត្រូវបានផ្ទេរជម្លៀសដោយសុវត្ថិភាព ហើយអាជ្ញាធរកំពុងជម្លៀសប្រជាជនចំនួន ១៩,០០០ នាក់ទៀត ដែលនៅសេសសល់”។

ស្របពេលជាមួយគ្នានោះដែរ ភ្នាក់ងារឧតុនិយម កំពុងឃ្លាំមើលការវិវត្តរបស់ព្យុះទីហ្វុង In Fa ដែលបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរួចទៅហើយ នៅកោះតៃវ៉ាន់និងឆ្នេរសមុទ្រខាងកើត ប្រទេសចិន ហើយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានការបាក់ដី ចាប់ពីថ្ងៃអាទិត្យទៅ នៅក្នុងតំបន់មួយដែលមានប្រជាជនរាប់សិបលាននាក់។

មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា “នៅពេលមកដល់ ព្យុះ In Fa អាចនឹងវាយប្រហារភាគខាងកើតប្រទេសចិន ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង”។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ តំបន់ឆ្នេរ គួរតែត្រៀមខ្លួនការពារប្រឆាំងនឹងផលប៉ះពាល់រួមនៃខ្យល់បក់ ភ្លៀងធ្លាក់និងជំនោរ ហើយសាធារណជនត្រូវបានគេព្រមានឲ្យត្រៀមខ្លួន ទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ភ្លៀង ធ្លាក់ អាក្រក់ បំផុត ជាប់ កំណត់ ត្រា វាយ ប្រហារ ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៥ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម