ព័ត៌មានអន្ដរជាតិ
សម្រែកតវ៉ាចេញពីពន្ធនាគារនៅមីយ៉ាន់ម៉ា ព្រោះអត់ផ្តល់ការព្យាបាលកូវីដ-១៩
ការតវ៉ាបានផ្ទុះឡើងនៅក្នុងពន្ធនាគារ ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រដោយសារមិនមានការព្យាបាលកូវីដនៅពន្ធនាគារដែលជំរុញឲ្យអ្នកជាប់ឃុំភ័យខ្លាចកាន់តែខ្លាំង។
វាជាការតវ៉ាប្រភេទនេះលើកដំបូងចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈនៅក្នុងប្រទេសអាស៊ានមួយនេះដែលប្រជាជនស្ទើរទូទាំងប្រទេសបានធ្វើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងយោធា។
ការស្រែកតវ៉ាប្រឆាំងនឹងការគ្រប់គ្រងយោធាចេញពីពន្ធនាគារ Insein Prison នៅព្រឹកថ្ងៃសុក្រដែលមានវីដេអូត្រូវបានថត និងបង្ហោះនៅតាម Facebook។ ពួកគេបានស្រែកថា ៖«បញ្ឈប់របបផ្តាច់ការ បុព្វហេតុរបស់យើង! ប្រឆាំង ប្រឆាំង ចាប់ផ្តើម ចាប់ផ្តម! បដិវត្ត! ត្រូវតែឈ្នះ»។

សមាគមជំនួយអ្នកទោសនយោបាយ (AAPP) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសថៃបាននិយាយថា ការតវ៉ាបានកើតចេញពីប្លុកឃុំឃាំងស្ត្រី និងត្រូវបានគាំទ្រដោយបុគ្គលិកពន្ធនាគារមួយចំនួនថែមទៀត។
លោក Chan Nyein Kyaw អនុប្រធាននាយកដ្ឋានពន្ធនាគារមីយ៉ាន់ម៉ាបាននិយាយថា ៖«ការតវ៉ាបានកើតនៅក្នុងពន្ធនាគារ។ មានការចរចារ និងទទួលយកតាមការទាមទារ និងសំណើររបស់អ្នកជាប់ឃុំ»។
AAPP បាននិយាយថា កម្លាំងយោធាបានចូលទៅពន្ធនាគារកាលពីព្រឹកថ្ងៃសុក្រ និងដកយកអាវុធផ្សេងៗ។
អ្នកនាំពាក្យពន្ធនាគារលោក Zaw Zaw បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការតវ៉ាត្រូវគ្រប់គ្រងឲ្យស្ងប់ស្ងាត់វិញហើយ។
មីយ៉ាន់ម៉ាកំពុងរងការវាយប្រហារដ៏អាក្រក់ពីកូវីដ-១៩ បន្ថែមលើភាពវឹកវរដោយសាររដ្ឋប្រហារ។ កាលពីថ្ងៃព្រហស្បតិ៍ មីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ជាង៦០០០នាក់ និងស្លាប់២៨៦នាក់នៅថ្ងៃពុធដែលចំនួននេះជាប់កំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ។
យ៉ាងណា គ្រូពេទ្យ និងសេវាបុណ្យសពនិយាយថា តួលេខស្លាប់ពិតប្រាកដខ្ពស់ជាងនេះ។ អ្វីដែលកាន់តែអាក្រក់ទៀតនោះយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនក្រុមវេជ្ជបណ្ឌិតជាច្រើននាក់ដែលព្យាបាលជំងឺកូវីដ-១៩ដោយខ្លួនឯង។
តាមសេចក្តីថ្លែងការណ៍របស់ AAPP ថា ៖«ការតវ៉ាដែលបានផ្ទុះឡើងដោយសារអ្នកជាប់ឃុំមិនត្រូវបានផ្តល់ការព្យាបាលកូវីដ-១៩ទេ ហើយសូម្បីបុគ្គលិកពន្ធនាគារក៏មិនផ្តល់ការការពារកូវីដ-១៩ដែរ»។
ជាក់ស្តែង លោក Nyan Win ទីប្រឹក្សាកំពូលរបស់មេដឹកនាំបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់នៅបន្ទីរពេទ្យកាលពីថ្ងៃអង្គារ៍ បន្ទាប់ពីឆ្លងកូវីដ-១៩នៅក្នុងពន្ធនាគារដោយគ្មានការព្យាបាល ហើយធ្ងន់ធ្ងរខ្លាំងទើបយកទៅមន្ទីរពេទ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច