ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ UN ជំរុញយូណេស្កូមិនត្រូវដាក់ឧទ្យានជាតិថៃមួយជាបេតិកភណ្ឌពិភពលោក
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យអង្គការយូណេស្កូ (UNESCO) មិនត្រូវដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកឡើយដោយអះអាងថា ជនជាតិដើមភាគតិចកំពុងត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីដីប្រពៃណីរបស់ពួកគេ។
អ្នកជំនាញ UN និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«នេះជាករណីកំណត់មុនដ៏សំខាន់ និងអាចមានឥទ្ធិពលលើគោលនយោបាយពីរបៀបសិទ្ធិជនជាតិដើមភាគតិចដែលត្រូវបានគោរពនៅទូទាំងតំបន់អាស៊ីដែលត្រូវការពារ»។
ពួកគេនិយាយថា ៖«ជនជាតិដើម Karen នៅក្នុងឧទ្យានជាតិនៅបន្តត្រូវបានបណ្តេញចេញដោយបង្ខំ ហើយផ្ទះសម្បែងរបស់ពួកគេត្រូវបានដុតបំផ្លាញ»។

ការអំពាវនាវរបស់អ្នកជំនាញឯករាជ្យបានធ្វើឡើងមុនពេលគណៈកម្មាធិការយូណេស្កូត្រូវពិនិត្យមើលនាថ្ងៃចន្ទខាងមុខនេះ ខណៈរដ្ឋាភិបាលថៃកំពុងប្រឹងប្រែងដាក់ឧទ្យានជាតិ Kaeng Krachan ជាសម្បត្តិបេតិកភណ្ឌពិភពលោកជាលើកទី៣ចាប់តាំងពីឆ្នាំ២០១៦មក។
យោងតាមសំណើរួមរបស់ពួកគេដែលមិនសំដៅទៅលើសហគមន៍ជនជាតិដើម Karen កំពុងរស់នៅក្នុងឧទ្យានដ៏ធំក្បែរព្រំដែនមីយ៉ាន់ម៉ា បង្ហាញថា ប្រទេសចិន និងរុស្ស៊ីស្ថិតក្នុងចំណោមប្រទេសកំពុងគាំទ្រថៃ។
សេចក្តីថ្លែងការណ៍របស់អ្នកជំនាញ UN បញ្ជាក់ថា ជនជាតិដើមភាគតិច Karen ជាង៨០នាក់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំនេះ ក្នុងនោះមាន២៨នាក់ត្រូវបានចោទប្រកាន់ពីការរំលោភលើដីរបស់ពួកគេនៅក្នុងឧទ្យាន រាប់ទាំងកុមារម្នាក់ផង។
សេចក្តីថ្លែងការណ៍បន្ថែមថា មិនមានការពិគ្រោះយោបល់ដោយស្មោះត្រង់ដែលអនុញ្ញាតឲ្យជនជាតិដើម Karen ចូលរួមក្នុងដំណើរការដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកឡើយ។
សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបាននិយាយថា UNESCO គួរតែបញ្ឈប់ការដាក់ឈ្មោះឧទ្យាននេះសម្រាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោកទៅ។ ក្រុមដែលមានមូលដ្ឋាននៅប្រទេសស្វីសបាននិយាយថា រដ្ឋាភិបាលថៃគួរតែបង្ហាញពីការគាំទ្រចំពោះផែនការពីជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ទាំងអស់ដោយផ្តល់សន្តិសុខដល់សិទ្ធិកាន់កាប់ដីធ្លី និងជីវភាពរស់នៅរបស់ពួកគេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ