Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ១៣០នាក់ ស្លាប់ដោយសារគ្រោះធម្មជាតិ នៅឥណ្ឌា

បានផុស

នៅ

មនុស្សយ៉ាងតិច ១៣៦ នាក់ បានស្លាប់នៅរដ្ឋ Maharashtra ភាគខាងលិច ប្រទេសឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានការបាក់ដីនិងជន់លិចតំបន់វាលទំនាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្ស ៣៨ នាក់ ត្រូវបានសម្លាប់នៅតំបន់ Taliye នៅពេលការបាក់ដី បានកប់ភូមិតូចមួយ។

អ្នកតំណាងមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនិងស្តារនីតិសម្បទារបស់រដ្ឋ បានប្រាប់ CNN ថា ចំនួនអ្នកស្លាប់ ក៏រាប់បញ្ចូលទាំងមនុស្ស ២៧ នាក់មកពីស្រុក Satara ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះដែរ។

លោកនិយាយថា គិតត្រឹមថ្ងៃសៅរ៍ មនុស្សជាង ៩០,០០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ ទៅកាន់ទីទួលសុវត្ថិភាពខណៈ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តបំផ្លិចបំផ្លាញ។

កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ, កងទ័ពឥណ្ឌា, ឆ្មាំឆ្នេរសមុទ្រ, កងទ័ពជើងទឹក, កងទ័ពអាកាសនិងអាជ្ញាធររដ្ឋទាំងអស់ ត្រូវបានដាក់ពង្រាយ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

កាលពីថ្ងៃសុក្រ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានចេញការប្រកាសអាសន្នពណ៌ក្រហម សម្រាប់ស្រុកចំនួន ៦ នៃរដ្ឋ Maharashtra ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងហើយណែនាំឲ្យមានវិធានការទប់ទល់។

ភ្លៀងមូសុងចាប់ពីខែមិថុនាដល់ខែកញ្ញា តែងតែបណ្តាលឲ្យមានមនុស្សស្លាប់ និងការជម្លៀសទ្រង់ទ្រាយធំ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ជារៀងរាល់ឆ្នាំ ប៉ុន្តែវាក៏បានផ្តល់នូវទឹកភ្លៀងដល់ប្រទេសឥណ្ឌាជាង ៧០ភាគរយ និងមានសារៈសំខាន់សម្រាប់កសិករផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖ ច្រើនឡើងៗ ថៃ នៅតែរកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៥០ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៥១ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម