ព័ត៌មានអន្ដរជាតិ
ក្រុងស៊ីដនីពិន័យមនុស្សរាប់រយនាក់ដែលតវ៉ាប្រឆាំងនឹងបំរាមកូវីដ
មនុស្សរាប់រយនាក់ត្រូវបានពិន័យ និងជាច្រើននាក់ទៀតត្រូវបានចោទប្រកាន់នៅទីក្រុងស៊ីដនី បន្ទាប់មានការតវ៉ាប្រឆាំងនឹងបំរាមដែលនាំគ្នាដើរហែក្បួនតាមផ្លូវ ហើយបានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងអ្វីដែលស្នងការរងម្នាក់ហៅថាជា«ឥរិយាបថតបំពាន អាក្រក់ និងប្រឈមគ្រោះថ្នាក់»។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison មានប្រសាសន៍នៅថ្ងៃអាទិត្យថា ការតវ៉ាថ្ងៃមុនដែលមានមនុស្សរាប់ពាន់នាក់បានបំពានវិធានការទប់ស្កាត់កូវីដ-១៩ គឺ«អត្មានិយម និងយកឈ្នះតែខ្លួនឯង។ វាសម្រេចគោលបំណងមិនបានទេ។ វានឹងមិនធ្វើឲ្យបំរាមឆាប់ចប់ដែរ»។

អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian ស្អប់ខ្ពើមចំពោះទិដ្ឋភាពបែបនោះ។ លោកស្រីមានប្រសាសន៍ថា ៖«វាធ្វើឲ្យប្រេះទ្រូងខ្ញុំដែលប្រជាជនមិនយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលគោរពតាមពួកគេ»។
ក្រុមអ្នកស៊ើបអង្កេតឥឡូវនេះកំពុងប្រមូលភស្តុតាងតាមរយៈបណ្តាញសង្គម និងវីដេអូពីទូរទស្សន៍ និងកាមេរ៉ារបស់ប៉ូលិសដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងដាក់ទណ្ឌកម្មលើអ្នករាល់គ្នាដែលប្រឆាំងនឹងបំរាមឲ្យស្ថិតនៅផ្ទះដែលឥឡូវនេះឈានដល់សប្តាហ៍ទី៥។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសបាននិយាយថា ពួកគេបានចេញការពិន័យលើមនុស្ស៥១០នាក់ក្នុងរយៈពេល២៤ម៉ោងក្នុងចំណោមការតវ៉ាដ៏ធំកាលពីថ្ងៃសៅរ៍។ ហោចណាស់មនុស្ស៥៧នាក់ត្រូវបានចោទប្រកាន់ពីបទបះបោរ រាប់ទាំងមនុស្ស២នាក់ដែលបានវាយប្រហារសេះរបស់ប៉ូលិស។
អធិការប៉ូលិសក្រុង លោក David Elliott បានសើចចំអកចំពោះបាតុកម្មកាលពីថ្ងៃដៅរ៍ដោយនិយាយថា ៖«ទីក្រុងស៊ីដនីមិនមានភាពស៊ាំនឹងជំងឺទេ»។
មន្ត្រីទីក្រុងវិចតូរៀរបានរិះគន់ការតវ៉ាស្រដៀងគ្នានេះនៅក្នុងរដ្ឋ Melbourne។ ប្រធានក្រុមការងារកូវីដ-១៩រដ្ឋលោក Jeroen Weimar បានចាត់ទុកការតវ៉ាទាំងនោះថាជាជនមួយចំនួនតូចដែលទទួលខុសត្រូវតែខ្លួនឯង។ ជាមួយគ្នានេះអភិបាលក្រុងវិចតូរៀរលោកDaniel Andrews បានព្រមានថា ៖«អ្នកមិនអាចចាក់វ៉ាក់សាំងប្រឆាំងនឹងអត្មានិយមខ្លួនឯងទេ»។

ទីក្រុងស៊ីដនីកំពុងទទួលរងការផ្ទុះកូវីដ-១៩យ៉ាងខ្លាំងដោយវីរុសបំប្លែងខ្លួន Delta ដែលបានចាប់ផ្តមកាលពីខែមុន។
មនុស្សពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី២៥លាននាក់កំពុងស្ថិតក្នុងបំរាមទូទាំងទីក្រុង និងរដ្ឋជាច្រើនដែលជំរុញឲ្យកំហឹងកើនឡើងលើរដ្ឋាភិបាលសហព័ន្ធដែលយឹតយាវក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនដែលរហូតដល់ពេននេះទើបចាក់បានជាង១៣%ប៉ុណ្ណោះចាប់តាំងពីខែកុម្ភៈមក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច