Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ស៊ុយអែត សង្ឃឹម​លើ​វ៉ាក់សាំង​ម្សៅ​កូវីដ​ ដោយ​បំពង់​ហឺត​ ជំនួស​ការ​ចាក់

បានផុស

នៅ

ឥឡូវ​នេះ ការ​ការពារ​កូវីដ-១៩​តាម​រយៈ​ការ​ចាក់​វ៉ាក់​សាំង ប៉ុ​ន្តែ​នា​ពេល​អនាគត វ៉ាក់សាំង​នោះ​អាច​ត្រូវ​បាន​ប្រើ​តាម​រយៈ​ឧបករណ៍​​បឹត​ ឬ​សូម្បី​តែ​ថ្នាំ​គ្រាប់។

នៅ​ក្នុង​មន្ទីរ​ពិសោធពណ៌​ស និង​ខ្យល់​នៅ​ភូមិ Medicon ដែល​ជា​ឧទ្យាន​វិទ្យាសាស្ត្រ​ដ៍​ធំ​មួយ​នៅ​​ភាគ​ខាង​ត្បូង​ប្រទេសស៊ុយអែត អ្នក​គីមីសាស្ត្រលោក​ស្រី Ingemo Andersson បាន​កាន់​​បង្ហាញ​ឧបករណ៍​បឹត​​មួយ​ដែល​ធ្វើ​ពីប្លាស្ទិក ស្តែង ដែល​ប្រហែល​ជា​ពាក់​កណ្តាល​ប្រអប់​តូច​មួយ​ប៉ុណ្ណោះ។

ក្រុម​ការងារ​របស់​លោក​ស្រី​សង្ឃឹម​ថា ឧករណ៍​នេះ​អាច​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩​ជា​សកល​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​អាច​ទទួល​វ៉ាក់សាំង​ម្សៅ​ជំនាន់​ក្រោយ​នៅ​តាម​ផ្ទះ។

លោក Johan Waborg​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនដែល​ជា​ធម្មតា​ផលិត​ឧបករណ៍​បឹត​​ខ្យល់​សម្រាប់​អ្នកជំងឺ​ហឹត​បាន​និយាយ​ថា ៖«វា​ស្រួល និងពិត​ជា​មាន​តម្លៃ​ថោក​ណាស់។ អ្នក​គ្រាន់​តែ​បក​រំអិល​ផ្លាស្ទិកបន្តិច និង​បន្ទាប់​មក​បំពងហឹត​​វ៉ាក់សាំងដំណើរ​ការ ហើយ​អ្នក​ដាក់​ចូល​ក្នុង​មាត់ រួច​ដក​ដង្ហើម​វែង​ៗ ស្រួប​ចូល»។​

អ្នក​គីមីសាស្ត្រលោក​ស្រី Ingemo Andersson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន Iconovo កំពុង​សហប្រតិបត្តិការ​សិក្សា​ស្រាវ​ជ្រាវ​​ផ្នែក​ភាព​ស៊ាំ​ជា​មួយ​ក្រុម​ហ៊ុន ISR នៅ​ទី​ក្រុង Stockholm ដែល​ក្រុម​ហ៊ុន​​នេះ​កំពុង​ផលិត​​វ៉ាក់សាំង​ម្សៅ​ស្ងួត​បង្ការ​កូវីដ-១៩។​

វា​ប្រើ​ប្រូតេអ៉ីន​​ដែល​ផលិត​វីរុស​កូវីដ-១៩ (មិន​ដូច​វ៉ាក់សាំង Pfizer, Moderna និង​ Astra Zeneca ដែល​ប្រើ​បច្ចេកវិទ្យា​ RNA ឬ DNA ដែល​កូដ​សម្រាប់​ប្រូតេស៊ីន​ទាំង​នេះ) និង​ទប់​ទល់​នឹង​សីតុណ្ហភាព​រហូត​ដល់​៤០​អង្សាសេ។

ប្រការ​នេះ​អាចជា​ភាព​ផ្ទុយ​មួយ​ដ៏​ធំ​ទៅ​នឹង​លក្ខខណ្ឌ​ដែល​ត្រូវរក្សា​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​សព្វ​ថ្ងៃ​នេះ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ដែល​ទាំង​អស់​នេះ​ជា​ទម្រង់​រាវ។

ពួក​គេ​ត្រូវ​តែ​រក្សា​ក្នុង​ដប​កែវ​ដ៏​មាំ​នៅ​ក្នុង​សីតុណ្ហភាព​ទាប​ខ្លាំង​រហូត​ដល់​ដក៧០អង្សារសេ មុន​ពេល​ផ្លាស់​ទៅ​ក្នុង​ទូរទឹក​កក ឬ ពួក​គេបាត់​បង់​ប្រសិទ្ធភាព​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ខ្សែ​សង្វាក់​ត្រជាក់។

លោក Ola Winquist ស្ថាបនិក​ក្រុម​ហ៊ុន ISR ដែល​​ជា​សាស្ត្រាចារ្យភាព​ស៊ាំ​​នៅ​វិទ្យាស្ថាន Karolinska ដែល​ជា​គ្រឹះស្ថាន​វេជ្ជ​សាស្ត្រ​ឈា​មុខ​គេ​មួយ​នៅ​ប្រទេស​ស៊ុយអែត បាន​ឲ្យ​ដឹង​ថា ៖«អ្នក​ផ្លាស់​ប្តូរ​ហ្គេម​នេះ​គឺ​ថា អ្នក​អាច​ចែក​ចាយ​វ៉ាក់សាំង​ម្សៅ​បាន​យ៉ាង​ស្រួល​បំផុត​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ខ្សែ​សង្វាក់​ត្រជាក់​​ ហើយ​វា​ត្រូវ​បាន​ប្រើ​ដោយ​មិន​ចាំ​បាច់ត្រូវ​ការអ្នក​ផ្តល់​សេវាសុខភាព​ទេ»។

វ៉ាក់សាំង​ម្សៅ

ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​កំពុង​ធ្វើ​តេស្ត​វ៉ាក់សាំង​របស់​ខ្លួន​ប្រឆាំង​លើ​វីរុស Beta (រក​ឃើញ​នៅ​អាហ្វ្រិក​ខាង​ត្បូង) និង​វីរុស Alpha (រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស)។

គេ​ជឿ​ថា វា​អាច​មាន​អត្ថប្រយោជន៍​ជា​ពិសេស​ក្នុង​ការ​ពន្លឿន​ការ​វ៉ាក់សាំង​នៅ​អាហ្វ្រិកដែល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ផលិត​វ៉ាក់សាំង ហើយ​អាកាស​ធាតុ​ក្តៅ និង​ការ​ផ្គត់​ផ្គង់​អគ្គីសនី​មាន​កំណត់​ ដូច្នេះ​បាន​ក្លាយ​ជា​បញ្ហា​​ប្រឈម​ដ៏​ធំ​នៅ​ពេល​ត្រូវ​ការ​រក្សា​វ៉ាក់សាំង​មុន​ពេល​ហួស​កាល​កំណត់​ប្រើ​ប្រាស់។

ប៉ុន្តែ​មាន​សុទិដ្ឋិ​និយម​រួច​ហើយ​ចំពោះ​សហគម​វិទ្យាសាស្ត្រដែល​ប្រសិន​បើ​វ៉ាក់សាំង​ម្សៅ​ប្រភេទ​នេះ​ទទួល​បាន​ជោគជ័យ។ ពួក​គេ​អាច​ធ្វើ​បដិវត្ត​ចំពោះ​ការ​ឆ្លើយ​តប​ជា​សកលនូវ​រោគ​រាត​ត្បាត​កូវីដ-១៩​ ព្រម​ទាំង​បង្កើត​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទុក និង​ចែក​ចាយ​។

លោក Stefan Swartling Peterson អតីត​ប្រធាន​សុខភាព​សកល​របស់ UNICEF ពី​ឆ្នាំ​២០១៦-២០២០ ដែល​ឥឡូវ​ជា​សាស្ត្រាចារ្យ​នៃ​ការ​ផ្លាស់​ប្តូរ​​សកល​នៅ​វិទ្យាស្ថាន Karolinska​ មាន​ប្រសាសន៍​ថា ៖«វា​ពិត​ជា​បើក​ឱកាស​សម្រាប់​តំបន់​ដែល​ពិបាក​ចូល​ដល់ និង​ប្រហែល​ជា​ជួយ​សង្គ្រោះ​​យើង​នៅ​ពេល​មនុស្ស​កាន់​ធុង​ត្រជាក់​នៅ​លើ​កង់ និងខ្នង​អូដ្ឋ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម