ព័ត៌មានអន្ដរជាតិ
ហូជីមិញ ដាក់បម្រាមគោចរចាប់ពីម៉ោង៦ ល្ងាចដល់ម៉ោង ៦ ព្រឹក
ទីក្រុង ហូជីមិញ នឹងហាមឃាត់ប្រជាជនមិនឲ្យចេញទៅក្រៅ នៅចន្លោះម៉ោង ៦ ល្ងាចដល់ម៉ោង ៦ ព្រឹក ចាប់ពីថ្ងៃចន្ទនេះទៅ។ នេះបើយោងតាមប្រធានគណកម្មការប្រជាជនក្រុង លោក Nguyen Thanh Phong។

លោក Phong និយាយថា “ចាប់ពីល្ងាចថ្ងៃនេះទៅ ប្រជាជនមិនអាចចេញទៅក្រៅបានទេ ចាប់ពីម៉ោង ៦ ល្ងាច។ សកម្មភាពទាំងអស់ នឹងត្រូវផ្អាក លើកលែងតែការព្យាបាលបន្ទាន់ឬប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប៉ុណ្ណោះ”។
សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងខណៈទីក្រុងហូជីមិញ បានកត់ត្រាអ្នកជំងឺកូវីដ-១៩ ថ្មីរាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ បើទោះបីជាឆ្លងកាត់វិធានការគម្លាតសង្គមរយៈពេល ១៧ ថ្ងៃក៏ដោយ។

លោក Phong និយាយថា នៅជុំវិញទីក្រុងនេះ នៅតែមានមនុស្សជាច្រើនធ្វើដំណើរតាមដងផ្លូវ។ នោះគឺគ្រោះថ្នាក់ណាស់ ហើយនោះជាមូលហេតុដែលការរាតត្បាត នៅតែបន្តកើនឡើង។ បើគ្មានការគ្រប់គ្រងទេនោះ ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ ហើយបង្ខំឲ្យយើងដាក់ចេញនូវវិធានការណ៍រឹតតែតឹងរ៉ឹង ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ទិដ្ឋភាពជាច្រើន”។
ស្របពេលជាមួយគ្នានោះ លោក Phan Van Mai អនុលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ទីក្រុងហូជីមិញ បានលើកឡើងថា ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ទីក្រុងនឹងដាក់ពង្រាយកម្លាំងល្បាតដើម្បីធ្វើឲ្យប្រាកដថា សណ្តាប់ធ្នាប់សង្គមត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ហើយអ្នកដែលរំលោភបទបញ្ជាអាចត្រូវបានឃុំខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ស្ថានការណ៍កូវីដកាន់តែធ្ងន់ធ្ងរ! ទីក្រុង ហូជីមិញ ដាក់បម្រាម មិនឲ្យប្រជាជនចេញពីផ្ទះដាច់ខាត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ