ព័ត៌មានអន្ដរជាតិ
ទីក្រុង ឡុងដ៍ ជន់លិចធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង
ព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ បានបង្កឲ្យមានការជន់លិចយ៉ាងខ្លាំង នៅទូទាំងទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ។
ប៉ូលិសទីក្រុងឡុងដ៍បាននិយាយថា ទឹកជំនន់ បានបង្កឲ្យមានការរំខានយ៉ាងខ្លាំង នៅលើផ្លូវ North Circular ដែលជាផ្លូវធំមួយ ព័ទ្ធជុំវិញកណ្តាលទីក្រុងឡុងដ៍។

ស្ថានីយ៍រថភ្លើងក្រោមដីជាច្រើន នៅទីក្រុងឡុងដ៍ ក៏ត្រូវបានជន់លិចយ៉ាងខ្លាំងផងដែរ ដែលរំខានដល់សេវាកម្ម។
អ្នកនាំពាក្យក្រុមហ៊ុនដឹកជញ្ជូនទីក្រុងឡុង (TfL) បានប្រាប់ទូរទស្សន៍ CNN ថា “ទឹកជំនន់ដ៏ធ្ងន់ធ្ងរ បានបង្កផលប៉ះពាល់ដល់បណ្តាញដឹកជញ្ជូន។ ស្ថានីយជាច្រើន នៅលើបណ្តាញផ្លូវដែកដែលគេស្គាល់ថា Tube ត្រូវបានបិទ”។

នៅតំបន់ Worcester Park, វីដេអូក្នុងបណ្តាញសង្គម បានបង្ហាញរថយន្តដែលជាប់នៅក្នុងទឹកជំនន់ ហើយទូកជួយសង្គ្រោះ កំពុងធ្វើការនៅក្នុងតំបន់នោះ។
ស្របពេលជាមួយគ្នានោះដែរ កងពលតូចអគ្គិភ័យក្រុងឡុងដ៍បាននិយាយនៅក្នុង Twitter ថា ខ្លួនបានទទួលការហៅទូរស័ព្ទរាប់រយលើក ដែលរាយការណ៍អំពីទឹកជំនន់នៅទូទាំងទីក្រុងឡុងដ៍។

អ្នកវិទ្យាសាស្ត្រឧតុនិយម CNN លោក Gene Norman បាននិយាយថា ព្យុះដែលវាយប្រហារទីក្រុងឡុងដ៍ និងភាគខាងត្បូងប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ បានកើតឡើងដោយសារតែអាកាសធាតុក្តៅខ្លាំងកាលពីថ្ងៃសុក្រ។
លោក Norman និយាយថា ទីតាំងមួយចំនួននៅជុំវិញទីក្រុងឡុងដ៍ មានភ្លៀងធ្លាក់កម្រិត ៦០ទៅ៩២មីល្លីម៉ែត្រ ក្នុងរយៈពេលមួយម៉ោងកាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ប្រជាជនចិន រាប់ម៉ឺននាក់ ជម្លៀសចេញពីទឹកជំនន់ ខណៈព្យុះទីហ្វុងមួយទៀត ជិតមកដល់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ