ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីចុងខែមករា
ប្រទេសចិន បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧៦ ករណីកាលពីថ្ងៃអាទិត្យទី២៥ ខែកក្កដា ដែលនេះជាចំនួនខ្ពស់បំផុត ចាប់តាំងពីចុងខែមករាមក ចំពេលមានការកើនឡើងនៃករណីឆ្លងក្នុងសហគមន៍ នៅទីក្រុងភាគខាងជើង Nanjing។
គណៈកម្មាធិការសុខភាពជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះថា ការឆ្លងក្នុងសហគមន៍គឺមាន៤០ភាគរយ ក្នុងចំណោមករណីថ្មីទាំងនេះ បើប្រៀបធៀបទៅនឹងត្រឹម ៥ភាគរយប៉ុណ្ណោះកាលពីថ្ងៃសៅរ៍។
៣៩ករណីក្នុងចំណោមការឆ្លងក្នុងសហគមន៍ គឺត្រូវបានរាយការណ៍នៅខេត្ត Jiangsu ភាគខាងកើត និង១ករណី នៅក្នុងខេត្តភាគឦសាន Liaoning។
ស្របពេលជាមួយគ្នានោះដែរ ចំនួនករណីមិនបញ្ចេញរោគសញ្ញា ដែលប្រទេសចិនមិនបានចាត់ថ្នាក់ជាករណីផ្លូវការ គឺបានកើនឡើងពី១៧ ដល់ ២៤ ករណី។
ក្នុងចំណោមករណីដែលមិនបញ្ចេញរោគសញ្ញា មាន ៤ ករណីគឺការឆ្លងក្នុងសហគមន៍ដូចជានៅ Jiangsu, Guangdong, Anhui និង Sichuan។
គួរបញ្ជាក់ថា ចំនួនករណីកូវីដដែលត្រូវបានបញ្ជាក់ នៅក្នុងប្រទេសចិនដីគោក គឺមាន ៩២,៦០៥ ករណីហើយចំនួនអ្នកស្លាប់នៅតែមាន ៤,៦៣៦ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ នៅតែរកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ