Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុងបញ្ជូនយន្តហោះចម្បាំង F-22 ច្រើនគ្រឿងទៅតំបន់ប៉ាស៊ីហ្វិក ជាសារផ្ញើទៅ ចិន

បានផុស

នៅ

យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា កងទ័ពអាកាសសហរដ្ឋអាមេរិក កំពុងបញ្ជូនយន្ដហោះចម្បាំង F-22 ប្រមាណ ២៥ គ្រឿងទៅធ្វើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ។

អ្នកវិភាគនិយាយថា ការបញ្ជូនយន្ដហោះជាច្រើនគ្រឿងនេះ គឺជាការផ្ញើសារយ៉ាងច្បាស់ទៅប្រទេសចិន នៅពេលភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកាន់តែកើនឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Carl Schuster អ្នកវិភាគផ្នែកការពារជាតិបានប្រាប់ CNN ថា “កងទ័ពអាកាសកំពុងបង្ហាញថា ខ្លួនអាចពង្រាយយន្ដហោះជំនាន់ទី ៥ ពី ២០ ទៅ ២៤ គ្រឿងចូលទៅក្នុងប្រទេសចិន ខណៈសហរដ្ឋអាមេរិកមានយន្ដហោះចម្បាំង F-22 ប្រហែល ១៨០ គ្រឿង” ។

លោកបាននិយាយថា យន្តហោះប្រហែល ២៥ គ្រឿងដែលនឹងត្រូវបញ្ជូនទៅកោះហ្គាម និងកោះ Tinian ដើម្បីចូលរួមក្នុងប្រតិបត្តិការប៉ាស៊ីហ្វិកឆ្នាំ ២០២១ ។

ការធ្វើសមយុទ្ធនេះ នឹងដំណើរការនៅក្នុងវាលយន្តហោះតូចៗ នៅលើកោះនៅជុំវិញកោះប៉ាស៊ីហ្វិកខាងលិច ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-22 ត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងជំនាន់ទី ៥ នៅក្នុងបញ្ជីសារពើភ័ណ្ឌនៃកងទ័ពអាកាស និងជាយន្តហោះចម្បាំងមួយក្នុងចំណោមយន្តហោះចម្បាំងទំនើបបំផុតក្នុងគេហទំព័រ Military.com ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ “សង្គ្រាមបច្ចេកវិទ្យា” រវាង អាមេរិក និងចិន កំពុងធ្វើឲ្យពិភពលោកខាតបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម