ព័ត៌មានអន្ដរជាតិ
ថៃឲ្យអាជ្ញាធរទាំង៧១ខេត្តត្រៀមខ្លួន កូវីដផ្ទុះជិតដល់កម្រិតសមត្ថភាពមន្ទីរពេទ្យ
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ(CCSA)បានជំរុញឲ្យអាជ្ញាធរទាំង៧១ខេត្តខាងក្រៅទីកក្រុងបាំងកកត្រូវត្រៀមខ្លួនទប់ទល់នឹងកូវីដ-១៩ទាំងកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ខណៈករណីឆ្លងទូទាំងប្រទេសជិតឈានដល់ពេញកម្រិតសមត្ថភាពរបស់មន្ទីរពេទ្យ។
អ្នកនាំពាក្យ CCSA លោកស្រីវេជ្ជបញ្ឌិត Apisamai Srirangson បាននិយាយនៅវិមានរដ្ឋាភិបាលនៅថ្ងៃចន្ទថា ករណីឆ្លងកូវីដ-១៩ថ្មីមានចំនួន ៥៩៤៨នាក់រកឃើញនៅទីក្រុងបាំងកក និង ៨៣៧៣នាក់រកឃើញនៅក្នុងខេត្ត៧១ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
លោកស្រីវេជ្ជបណ្ឌិតប្រាប់ថា ករណីឆ្លងថ្មីដែលមាន៥៩%គឺទូទាំងប្រទេសជាលើកដំបូងដែលចំនួនឆ្លងច្រើនជាងចំនួនឆ្លងនៅទីក្រុងបាំងកកដែលមាន៤១%។
លោកស្រីវេជ្ជបណ្ឌិត Apisamai បន្តថា ៖«ចំណុចនេះបានកើតឡើងនៅពេលករណីកូវីដ-១៩ចេញពីទីក្រុងបាំងកករាលដាលទៅខេត្តនានា»។
ករណីឆ្លងរាលដាលថ្មីភាគខាងជើង ទិសឥសាន្ត និងភាគខាងត្បូងដែលទើបវិលត្រឡប់ពីតំបន់ក្រហមខ្លាំងដែលរងការវាយប្រហារដោយកូវីដ-១៩ធ្ងន់ធ្ងរ។
លោកស្រីវេជ្ជបណ្ឌិត Apisamai បានឲ្យដឹងថា ៖«ខេត្តទាំងនោះត្រូវតែត្រៀមខ្លួនជាមុន ពីព្រោះធនធានរបស់ពួកគេជិតឈានដល់ពេញសមត្ថភាពហើយ។ នៅក្នុងខេត្តមួយចំនួន ៧០%នៃគ្រែក្នុងមន្ទីរពេទ្យពេញដោយអ្នកជំងឺ ស្របពេលករណីឆ្លងកូវីង និងស្លាប់កំពុងកើនឡើង។ មន្ទីរពេទ្យតាមស្រុកប្រហែលជាមិនអាចដោះស្រាយករណីឆ្លងទាំងអស់បានទេ ហើយពួកគេប្រហែលជាត្រូវកាផ្ទះ អគារ ឬមណ្ឌលក្នុងសហគមន៍ដើម្បីប្រើប្រាស់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ