Connect with us

ព័ត៌មានអន្ដរជាតិ

UNICEF​ សរសើរ​ប្រទេស​តូចនេះ​ជា​«រឿង​ជោគជ័យ»​ក្នុង​ការចាក់​វ៉ាក់សាំង

បានផុស

នៅ

ប្រទេស​ប៊ូតាន់បាន​ចាក់​វ៉ាក់សាំង​ស្ទើរ​តែ​ទាំង​អស់​នៃ​ប្រជា​ជន​​​គ្រប់​អាយុ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ​​-១៩ដែល​ការ​ពន្លឿន​នេះ​ត្រូវ​បាន​ UNICEF ​កាល​ពី​ថ្ងៃ​ចន្ទ ទី២៦ បាន​កោត​សរសើរ​ថា​ជា​«រឿង​ជោគជ័យ»​សម្រាប់​ជំនួយ​អន្តរជាតិ។

វ៉ាក់សាំង​ជាង ៤៥៤ ០០០​ ដូស​ត្រូវ​បាន​ចាក់​កាល​ពី​សប្តាហ៍​មុន​នៅតំបន់​ដាច់​ឆ្ងាយ​​ហិម៉ាឡៃ​ដែលជាង​៨៥​%​នៃ​មនុស្ស​ធំ​​គ្រប់​​អាយុ​ ៥៣០ ០០០ ​នាក់​​បាន​ចាក់​ ក្រោយ​ទទួល​បាន​ជំនួយ​ពី​បរទេស។

ពេល​ទទួល​វ៉ាក់សាំង​ពី​ឥណ្ឌា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Will Parks តំណាង UNICEF ប្រចាំ​ប្រទេស​ប៊ូតាន់បានកោត​សរសើរ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ប្រកប​ដោយ​មហិច្ឆតា​ថា​ជា«រឿង​ជោគជ័យ​​អស្ចារ្យ​មួយ​សម្រាប់​ប៊ូតាន់»។

លោក​មាន​ប្រសាសន៍​ថា ៖«យើង​ពិត​ជា​ត្រូវ​ការ​ពិភព​លោក​មួយ​ដែល​ប្រទេស​នានា​ដែល​មាន​វ៉ាក់សាំង​លើស​តម្រូវ​ការ​ធ្វើ​ការ​បរិច្ចាគ​ដល់​បណ្តា​ប្រទេស​ដែល​ខ្វះ​ខាត»។

«ហើយ​ប្រសិន​បើ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​សង្ឃឹម​ថា ពិភព​លោក​អាច​រៀន​សូត្រ​បាន​ នោះ​គឺ​ប្រទេសដូច​ជា​ប៊ូតាន់​​ដែល​មាន​ចំនួន​វេជ្ជបណ្ឌិត​តិច គិលានុប្បដ្ឋាកតិច តែ​ព្រះ​មហា​ក្សត្រ និង​មេ​ដឹក​នាំ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​​ក្នុង​រដ្ឋាភិបាល​ដែល​កំពុង​កៀរ​គរ​សង្គម។ ​វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ដែល​ចាក់​វ៉ាក់សាំង​ពេញ​​ទូទាំង​ប្រទេស»។

ប្រជា​ជន​ប៊ូតាន់តម្រង់​ជួរ​ចាំ​ចាក់​វ៉ាក់សាំង

ប្រទេស​តូច​មួយ​នេះ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំង AstraZeneca ប្រមាណ​ ៥៥០ ០០០​ដូស​ដែល​ជា​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​កាល​ពី​ចុង​ខែ​មីនា និង​ចាប់​ផ្តើម​ចាក់​​នៅ​ដើម​ខែ​មេសា មុន​ពេល​ប្រទេស​ជិត​ខាង​ជា​ម្ចាស់​ជំនួយ​នេះ​​បាន​ផ្អាក​ការ​នាំ​ចេញ​ដើម្បី​ទុក​វ៉ាក់សាំង​ចាក់​ក្នុង​ប្រទេស​ខ្លួន។

ប្រឈម​នឹង​គន្លាត​ពេល​វេលា​កាន់​តែ​ឆ្ងាយ​​រវាង​ដូស​ទី​១ និង​ដូស​ទី២ ប្រទេសប៊ូតាន់​បាន​ចាប់​ផ្តើម​ធ្វើ​ការ​អំពាវ​នាវ​ស្វែង​​រក​ជំនួយ។

ភ្លាម​ៗ​នោះ ប៊ូតាន់​ទទួល​បានវ៉ាក់សាំង Moderna ចំនួន​៥០​ម៉ឺន​​ដូស​​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​តាម​រយៈ​​ Covax ដែល​ជា​កម្មវិធី​​ចែក​វ៉ាក់សាំង​​របស់​​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​សម្ព័ន្ធ​វ៉ាក់សាំង Gavi ព្រម​ទាំង​វ៉ាក់សាំង​ AstraZeneca ចំនួន​២៥០​ ០០០​ដូសទទួល​បាន​ពី​ប្រទេស​ដាណឺម៉ាក​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា។

វ៉ាក់សាំង AstraZeneca, Pfizer និង​ Sinopharm ជាង​៤០​ម៉ឺន​ដូស​ក៏​ត្រូវ​បានរំពឹង​ទៅ​ដល់​ប្រទេស​អាស៊ីខាង​ត្បូង​​មួយ​នេះ​ដែលប្រជា​ជន​ ៧៧០ ០០០​នាក់​ ពី​ប្រទេស​ក្រូអាត ប៊ុលហ្គារី ចិន និង​ប្រទេស​ផ្សេង​ទៀត។

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ រដ្ឋាភិបាល​ក៏​បាន​ទិញ​វ៉ាក់សាំង Pfizer ចំនួន​២​០​ម៉ឺន​ដូស​ដែល​រំពឹង​ថា​នឹង​ទទួល​បាន​ចុង​ឆ្នាំ​នេះ។

ការ​ចាក់វ៉ាក់សាំង​នៅ​ប្រទេស​ប៊ូតាន់

ប្រទេស​ប៊ូតាន់រហូត​ដល់​ពេល​នេះ​មាន​សេចក្តី​រាយការណ៍​ថា ឆ្លង​កូវីដ-១៩សរុប​ចំនួន ២៥០០​នាក់ និង​ស្លាប់​២​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម