Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​អាមេរិក​ចុះ​ហត្ថលេខា​បញ្ចប់​បេសកកម្ម​​១៨​ឆ្នាំ​នៅ​អ៉ីរ៉ាក់

បានផុស

នៅ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន និង​លោក​នាយក​រដ្ឋ​មន្ត្រី​អ៉ីរ៉ាក់ Mustafa al-Kadhimi នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែ​កក្កដា បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការមួយ​ដើម្បី​បញ្ចប់​បេសកកម្ម​​ប្រយុទ្ធ​របស់​អាមេរិក​នៅ​អ៉ីរ៉ាក់​ត្រឹម​​​បំណាច់​ឆ្នាំ​២០២១​នេះ បន្ទាប់​ពីកម្លាំង​អាមេរិក​ចូល​លុក​លុយ​​​ប្រទេស​នេះ​រយៈ​ពេល​១៨​ឆ្នាំ។

លោក al-Kadhim ចាប់ដៃលោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួប​ផ្សំ​នឹង​​ការដក​កម្លាំង​ទ័ព​​អាមេរិក​របស់​លោក បៃដិន ចេញ​ពី​​ប្រទេស​អាហ្វហ្គានីស្ថាន​​​​ត្រឹម​ចុង​ខែ​សីហា​ខាង​មុខនេះ​ លោក​ប្រធានាធិបតីប្រជា​ធិបតេយ្យកំពុង​បញ្ចប់​បេសកម្ម​​សង្គ្រាម​អាមេរិក​ក្នុង​​ប្រទេស​ទាំង​ពីរ​ដែលពេល​នោះ​ស្ថិត​ក្រោម​ប្រធានាធិបតី George W Bush ដែល​លោក បៃដិន ជា​អ្នក​ឃ្លាំមើល។

លោក ចូ បៃដិន និង​លោក Kadhimi បាន​ជួប​គ្នា​នៅ​ការិយាល័យ​ប្រធានាធិបតី​អាមេរិក​ក្នុង​សេតវិមាន​​ដែល​ជា​ការ​ជួប​គ្នា​ផ្ទាល់​លើក​ដំបូង​ក្នុង​ផ្នែក​នៃ​កិច្ច​ពិភាក្សា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​អ៉ីរ៉ាក់។

លោក បៃដិន បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពេល​ជួប​លោក Kadhimi ថា ៖«តួនាទី​របស់​យើង​នៅ​ប្រទេស​អ៉ីរ៉ាកនឹង​នៅ​តែ​បន្ត​មាន​គឺ​​បន្ត​​បណ្តុះ​បណ្តាល ឧបត្ថម្ភគាំទ្រ​ និង​ដោះ​ស្រាយ​ជា​មួយ ISIS ប៉ុន្តែ​យើង​នឹង​មិន​បន្ត​​​ទេសម្រាប់​បេសកកម្ម​ប្រយុទ្ធ​​គឺ​ត្រូវ​​​បញ្ចប់​ត្រឹម​​បំណាច់​ឆ្នាំ​នេះ»។

សព្វ​ថ្ងៃ​​​ កង​កម្លាំង​ទ័ព​អាមេរិក​​ចំនួន​២៥០០​នាក់​​​ស្ថិត​នៅ​ប្រទេស​អ៉ីរ៉ាក់​ដោយ​ផ្តោត​លើ​ការ​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​និយម​ដែល​សេស​សល់។ តួនាទី​របស់​អាមេរិក​​នឹង​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ទៅ​ជា​ជំនួយ​ផ្នែក​ការ​បណ្តុះ​បណ្តាល និង​ប្រឹក្សា​ដល់​ទាហាន​អ៉ីរ៉ាក់ពី​របៀប​ការពារ​ខ្លួន។

ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​គេរំពឹង​ថា នឹង​មិន​​​មាន​ផល​ប៉ះ​ពាល់​​ធំ​ដុំ​ទេ ដោយ​សារ​អាមេរិក​បាន​ផ្លាស់​ប្តូរ​រួច​​ទៅ​​ហើយ​ដោយផ្តោត​​លើ​ការ​បណ្តុះ​បណ្តាល​​​ដល់កម្លាំង​ទ័ព​អ៉ីរ៉ាក់។

កម្លាំង​​ចម្រុះ​ដឹក​នាំ​ដោយ​អាមេរិក​បាន​ចូល​លុក​លុយ​​​អ៉ីរ៉ាក់​ក្នុង​ខែ​មីនា ឆ្នាំ​២០០៣​ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​​ចំពោះ​រដ្ឋាភិបាល​របស់​មេ​ដឹក​នាំ​អ៉ីរ៉ាក់ Saddam Hussein ថា មាន​អាវុធ​ប្រល័យ​លោក។ បន្ទាប់​មក លោក Saddam ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច ប៉ុន្តែ​អាវុធ​ដែល​ចោទ​ប្រកាន់​នោះ​រក​មិន​ឃើញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ត្រូវ​បិទ ខណៈ​អាមេរិក​ផ្អាក​ជំនួយ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស​

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ណុប ដាណេ ៖ ទំពាំងដ៏ល្អរបស់កម្ពុជា ក្នុងវិស័យរ៉េប “ព្រះអាទិត្យ ព្រះចន្ទ”

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

តើស្ថាប័ន​ CIO ជាអ្វី និងថាតើ​ហេតុអ្វី​ទើប​ លោក Yoon មិនសហការជាមួយ ​ខណៈ​អ្នកគាំទ្រ​Yoon កើន​ឡើងយ៉ាងឆាប់រហ័ស​​?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់ ដុតផាវលេងមិនប្រយ័ត្ន ផ្ទុះបែកប្រអប់ដៃម្ខាង នៅខេត្តមណ្ឌលគិរី

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម