ព័ត៌មានអន្ដរជាតិ
អ្នកឆ្លង Delta មានផ្ទុកមេរោគនៅក្នុងច្រមុះ ច្រើនជាងអ្នកឆ្លងកូវីដទម្រង់ដើម ដល់ទៅ ១,២៦០ ដងឯណោះ
ក្រុមអ្នកស្រាវជ្រាវ ដែលតាមដានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិននាពេលថ្មីៗនេះបានរកឃើញថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួន Delta គឺមានផ្ទុកមេរោគនៅក្នុងច្រមុះ ច្រើនជាង អ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ទម្រង់ដើមរហូតដល់ទៅ១,២៦០ ដងឯណោះ។

ការផ្ទុកវីរុសក្នុងកម្រិតដ៏ខ្ពស់នេះមានន័យថា មេរោគអាចឆ្លងរាលដាលយ៉ាងងាយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់, បង្កើនអត្រាឆ្លងនិងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមការសិក្សាដែលចេញផ្សាយលើកដំបូងលើគេហទំព័រ medRxiv នៅដើមខែកក្កដានិងធ្វើបច្ចុប្បន្នភាពកាលពីចុងសប្តាហ៍។
ក្រុមអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺខេត្តក្វាងទុង ប្រទេសចិន បានពិនិត្យមើលមនុស្សដែលឆ្លងវីរុសបំប្លែងខ្លួននេះ ឬក៏ត្រូវបានគេស្គាល់ផងដែរថា B.1.617.2។

ពួកគេរកឃើញថា វីរុសនេះបានបង្កាត់ពូជកាន់តែរហ័ស ហើយពូជមេរោគទាំងនោះ គឺកកើតឡើងក្នុងរយៈពេលខ្លីជាងវីរុសបំប្លែងខ្លួនផ្សេងៗ ដែលគេរកឃើញពីមុន។
ចំណែក លោក Shane Crotty មកពីវិទ្យាស្ថានភាពស៊ាំ La Jolla ក្នុងទីក្រុង San Diego បាននិយាយថា វីរុសបំប្លែងខ្លួន Delta មានលទ្ធភាពយកឈ្នះវីរុសផ្សេងៗទៀតពីព្រោះវា រីករាលដាលយ៉ាងមានប្រសិទ្ធភាព។

នៅសហរដ្ឋអាមេរិក វីរុស Delta បានគ្របដណ្តប់ប្រហែល ៨៣ភាគរយ នៃការឆ្លងថ្មី ខណៈមនុស្ស មិនទាន់ចាក់វ៉ាក់សាំង រងគ្រោះរហូតដល់ទៅជិត៩៧ភាគរយឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ភាពខុសគ្នានៃរោគសញ្ញាវីរុស Delta ចំពោះអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល