Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងភាគខាងកើតរបស់ ចិន កំពុងផ្ទុះឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌាខ្លាំងក្លា

បានផុស

នៅ

អាជ្ញាធរសុខាភិបាលជាតិចិនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧១ ករណីកាលពីថ្ងៃចន្ទ ខណៈការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងគំរាមកំហែងខ្លាំងដល់ទីក្រុង Nanjing ភាគខាងកើត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសុខភាពជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លងថ្មីក្នុងសហគមន៍មានចំនួន ៣១ ករណី ពោលធ្លាក់ចុះពី ៤០ ករណីកាលពីប៉ុន្មានថ្ងៃមុន ហើយករណីឆ្លងក្នុងសហគមន៍ទាំងអស់នេះ ត្រូវបានរាយការណ៍នៅភាគខាងកើតខេត្ត Jiangsu ដែល Nanjing ជារដ្ឋធានី ។

ទន្ទឹមនោះ មន្រ្តីរដ្ឋាភិបាលទីក្រុង Nanjing បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា ផ្អែកតាមលទ្ធផលតេស្តហ្សែនចំពោះអ្នកជំងឺ វីរុសបំប្លែងខ្លួនដែលផ្ទុះនៅទីក្រុង Nanjing គឺជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

ឥឡូវនេះទីក្រុង Nanjing បានដាក់តំបន់មានហានិភ័យខ្ពស់ក្នុងទីក្រុងចំនួន ៤ និងតំបន់ហានិភ័យមធ្យមជាង ៣០ មានន័យថា អ្នករស់នៅក្នុងតំបន់ទាំងនោះ ត្រូវអនុវត្តវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹង ។

ស្របពេលជាមួយគ្នានោះដែរ​ ចំនួនករណីមិនបញ្ចេញរោគសញ្ញា ដែលប្រទេសចិនមិនបានចាត់ថ្នាក់ជាករណីផ្លូវការ បានកើនឡើងពី ២០ ដល់ ២៤ ករណី ។

បន្ថែមពីនេះ ក្នុងចំណោមករណីដែលមិនបញ្ចេញរោគសញ្ញា មាន ៣ ករណីគឺជាការឆ្លងក្នុងសហគមន៍នៅខេត្ត Liaoning ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសចិនមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩២,៦៧៦ ករណី ហើយចំនួនអ្នកស្លាប់នៅតែមាន ៤,៦៣៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ចិន ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន​ ចាប់តាំងពីចុងខែមករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម