ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក ត្រាំ យល់ព្រមឲ្យមានការផ្ទេរអំណាចទៅលោក បៃដិន
នៅទីបំផុត លោក ដូណាល់ ត្រាំ បានសម្រេចថា ការផ្ទេរអំណាចជាផ្លូវការអាចចាប់ផ្តើមបានសម្រាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ដើម្បីចូលកាន់តំណែង។
លោកប្រធានាធិបតីបាននិយាយថា លោកកំពុងផ្តល់អនុសាសន៍ដល់ទីភ្នាក់ងារសហព័ន្ធសំខាន់មួយក្នុងការធ្វើអ្វីដែលត្រូវធ្វើ ថ្វីបើលោកប្តេជ្ញាថានឹងបន្តប្រឆាំងនឹងលទ្ធផលក៏ដោយ។

រដ្ឋបាលសេវាកម្មទូទៅ (GSA) បាននិយាយថា ខ្លួនទទួលស្គាល់ថា លោក បៃដិន គឺជាអ្នកឈ្នះយ៉ាងជាក់ស្តែង។
មុននេះ ជ័យជម្នះរបស់លោក បៃដិន នៅរដ្ឋ Michigan ត្រូវបានបញ្ជាក់ជាផ្លូវការដែលវាជាបរាជ័យដ៏ធំមួយទៀតចំពោះលោក ត្រាំ។
លោក បៃដិន ត្រូវបានគេព្យាករថានឹងឈ្នះរដ្ឋនេះជាមួយសំឡេងគាំទ្រជាង១៥ម៉ឺនសំឡេង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់របស់លោក ត្រាំ បាននិយាយថា ពួកគេនឹងនៅតែប្រឆាំងនឹងលទ្ធផលរបស់រដ្ឋ Michigan។
ប៉ុន្តែពេលវេលាជិតអស់ហើយ។ នៅថ្ងៃទី១៤ខែធ្នូ ជ័យជម្នះរបស់លោក បៃដិន នឹងត្រូវបានអនុម័តដោយតំណាងអ្នកបោះឆ្នោតសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ