ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា
យោងតាមលិខិតចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm កន្លងមក ពុំចាំបាច់ចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញក៏បាន ដោយអាចប្រើវ៉ាក់សាំងចិនទាំង២ប្រភេទខាងលើ ដដែលក៏បាន។

អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm នៅតែអាចប្រើវ៉ាក់សាំងដដែល ដោយមិនចាំបាច់ប្ដូរប្រភេទវ៉ាក់សាំងនោះទេ។ បន្ថែមពីលើនេះ អ្នកក៏អាចចាក់វ៉ាក់សាំង Pfizer និង Modena បានដែរ។
ងាកមកមើលការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បាន ៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv។
ការសិក្សាបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័រ បានធ្លាក់ចុះក្នុងរយៈពេល ៦ ខែបន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូស បានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ។

ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី ៦ ទៅ ៨ ខែបន្ទាប់ពីការចាក់ដូសទី២ នាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំ ដោយកម្រិត GMT កើនឡើងដល់ប្រមាណ១៤០។
សរុប មានអ្នកចូលរួមចំនួន៥៤០នាក់ បានទទួលវ៉ាក់សាំងដូសទី ៣ ក្នុងការសិក្សានេះ។

ការសិក្សា ក៏បានរកឃើញផងដែរថា ការចាក់ដូសទី ៣ ឆាប់ពេក (២៨ ថ្ងៃបន្ទាប់ពីការចាក់ដូសទី ២) បណ្តាលឲ្យមានកម្រិតអង់ទីគ័រកាន់តែទាប។
ស្របពេលជាមួយគ្នានោះដែរ មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Time
ចុចអាន៖ មិនធម្មតា! វ៉ាក់សាំង Sinovac ផលិតអង់ទីគ័រសឹង ១០០ភាគរយ លើក្មេងអាយុ៣ ដល់១៧ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ