Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តចំនួន ២២ នៅ ថៃ អាចទទួលរងភ្លៀងធ្លាក់ខ្លាំង ហើយបង្កជាទឹកជំនន់ និងការបាក់ដីនៅថ្ងៃនេះ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon ក្នុងតួនាទីជាប្រធានគណៈកម្មាធិការធនធានទឹកជាតិ បានបញ្ជាឲ្យភ្នាក់ងាររដ្ឋពាក់ព័ន្ធទាំងអស់ ត្រៀមទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងខេត្តចំនួន ២២ ដែលអាចបង្កឲ្យមានទឹកជំនន់ និងការបាក់ដីនៅថ្ងៃអង្គារនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា នៅទូទាំងខេត្តចំនួន ២២ អាចរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលមកពីខ្យល់មូសុងនិរតី ដែលកំពុងសាយភាយលើសមុទ្រ Andaman និងឈូងសមុទ្រថៃ ហើយត្រូវបានប្រកាសអាសន្ន ក្នុងនោះក៏មានខេត្ត Mae Hong Son ខេត្ត Chiang Mai ខេត្ត Chiang Rai ខេត្ត Phayao ខេត្ត Nong Khai ខេត្ត Bueng Kan ខេត្ត Nakhon Nayok ខេត្ត Rayong ខេត្ត Kanchanaburi និងតំបន់មួយចំនួនទៀត នៃទីក្រុងបាងកកផងដែរ ។

ទន្ទឹមនោះ យោងតាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយម នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតឡើងនៅភាគខាងជើង ភាគឦសាន និងបូព៌ា ដែលនាំមកនូវការកើនឡើងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងរលកខ្ពស់ៗជាដើម ។

បន្ថែមពីនេះ ខ្យល់បក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានកម្ពស់ទឹករលករហូតដល់ ២ ទៅ ៣ ម៉ែត្រនៅសមុទ្រ Andaman នៅឆ្នេរសមុទ្រ Phangnga ។ ដោយមានកម្ពស់ទឹករលកទំនងជាលើសពី ៣ ម៉ែត្រក្នុងពេលមានព្យុះផ្គររន្ទះ នាវាទាំងអស់ត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្ន ខណៈដែលទូកតូចៗត្រូវបានបញ្ជាមិនឲ្យចាកចេញពីឆ្នេរផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ មានអ្នកស្លាប់ថ្មី ១១៨ នាក់ និងឆ្លង ១៤,១៥០ ករណីទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម